កូរ៉េខាងត្បូងរកឃើញជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុងប្រទេស

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកជាលើកដំបូង  នៅក្នុងប្រទេស  ​។  ក្រសួងកសិកម្មរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារនេះថា  ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានកើតឡើងនៅឯកសិដ្ឋានចិញ្ចឹមជ្រូកក្នុងខេត្តប៉ាយ៉ូ ​ ភាគពាយព្យនៃទីក្រុងសេអ៊ូល។

ករណីដំបូងត្រូវបានគេរាយការណ៍នៅក្នុងប្រទេសកូរ៉េខាងត្បូង ៤ ខែបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានរាយការណ៍ពីការផ្ទុះដំបូងរបស់ខ្លួននៅចុងខែឧសភាឆ្នាំនេះ។

តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិនដែលជាអ្នកប្រើប្រាស់សាច់ច្រើនជាងគេបំផុតនៅលើពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតបន្ទាប់ពីមានការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកបានរាលដាល​កសិដ្ឋានចិញ្ចឹមជ្រូកក្នុងប្រទេស​ដោយបានសម្លាប់ជ្រូករាប់លានក្បាល។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៧.០៩.១៩)