ស្ពានបេឡេឫស្សីកែវ នឹងដាក់អោយដំណើរការឡើងវិញចាប់ពីម៉ោង៧:០០ព្រឹកថ្ងៃស្អែកទី១៦ ខែកញ្ញានេះតទៅ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ​៖​ លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ បានអោយដឹងថា​ ស្ពានបេឡេឫស្សីកែវ នឹងដាក់អោយដំណើរការឡើងវិញនៅថ្ងៃស្អែកទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧:០០ព្រឹកតទៅ ។ លោក​បន្តថា​ ដោយការខិតខំប្រឹងប្រែងរបស់វិស្វករ និងបងប្អូនកម្មករការដ្ឋានទាំងថ្ងៃ ទាំងយប់ មកដល់ពេលនេះ ការជួសជុលស្ពានបេឡេឡើងវិញបានបញ្ចប់រួចរាល់ហើយ និងត្រៀមដាក់អោយដំណើរការនៅថ្ងៃស្អែក វេលាម៉ោង ៧:០០ព្រឹកតទៅ ។
​ លោក​ សាំ​ ពិសិដ្ឋ​ បាន​បញ្ជាក់​ថា​ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានបេឡេប្រកបដោយសេចក្តីរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយសង្ឃឹមថា ស្ពានជ្រោយចង្វារដែលកកស្ទះប៉ុន្មានថ្ងៃមកនេះ នឹងកាត់បន្ថយការកកស្ទះចរាចរ វិលមកប្រក្រតីឡើងវិញ។