រាជរដ្ឋាភិបាលបង្កើនការដោះស្រាយទឹកស្អាត និងអនាម័យជូនពលរដ្ឋនៅតាមជនបទ

វិទ្យុជាតិកម្ពុជា៖ ជួន បូណា ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩៖

រាជរដ្ឋាភិបាលណែនាំដល់ដៃគូពាក់ព័ន្ធឲ្យបង្កើនការចូលរួមរួមដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យដល់គ្រួសារនៅតាមជនបទ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ បានណែនាំឲ្យដៃគូពាក់ព័ន្ធ បន្តអប់រំដល់ប្រជាពលរដ្ឋ ពីការរស់នៅស្អាត ហូបស្អាត ការថែទំាអនាម័យ និងការគ្រប់គ្រងកាកសំណល់លាមក ដើម្បីធានាបានសុខភាពល្អឈ្នះអស់ជំងឺ ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំថ្នាក់ជាតិស្តីពី អនាម័យក្នុងបរិស្ថានប្រឈមសម្រាប់គ្រួសារនៅជនបទនាព្រឹកថ្ងៃទី១០ខែកញ្ញាឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទបានអៈអាងថា ការជំរុញយកចិត្តទុកដាក់ចំពោះគ្រួសារនៅតាមជនបទ កំពុងរស់នៅក្នុងបរិស្ថានប្រឈមនេះបន្ទាប់ពីបញ្ហាបំរែបំរួលអាកាសធាតុកាន់តែធ្ងន់ធ្ងរបានធ្វើឲ្យប៉ៈពាល់ដល់ការប្រតិបត្តិអនាម័យល្អនិងផលវិបាកនានាដែលគ្មានដំណោះស្រាយអនាម័យសមស្រប និងសមរម្យក្នុងជីវភាពរស់នៅ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់វិធានការជាក់ស្តែង ដោយបង្កើតជាយុទ្ធសាស្ត្រនិងគោលការណ៍ណែនាំជាតិ ដើម្បីកែលំអអនាម័យនៅក្នុងបរិស្ថាន សម្រាប់គ្រួសារនៅជនបទ ក្រោមការផ្តល់បច្ចេកទេសធាតុចូល និងការណែនាំពីក្រុមបច្ចេកទេសអនាម័យក្នុងបរិស្ថានប្រឈមនៃអនុកុ្រមអនាម័យ (RuSH) របស់ក្រុមការងារ វិស័យទឹកស្អាត និងអនាម័យ (WATSAN) ។
សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (NAPII-RWSSH) សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋនៅតាមជនបទ៕