កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីពីរគ្រាប់សាជាថ្មី ខណៈខ្លួននិយាយថា នឹងបន្តកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកឡើងវិញ

វិទ្យុជាតិកម្ពុជាៈ លោក ភួង ឈុនលាង៖


នៅព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីពីរគ្រាប់សាជាថ្មីបន្ទាប់ពីប្រកាសថាទីក្រុងព្យុងយ៉ាងមានឆន្ទះចរចាឡើងវិញ ជាមួយសហរដ្ឋអាមេរិកនៅក្នុងខែកញ្ញានេះ។នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានReuters នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។
បើតាមយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា មីស៊ីលរយៈចំងាយខ្លីទាំងពីរគ្រាប់ខាងលើនេះ ត្រូវបានបាញ់ចេញពី តំបន់ (គែឆុន) Kaechon នៃខេត្ត(យ៉ុងហ្គេន) Pyongan ភាគខាងត្បូង ឆ្ពោះទៅកាន់សមុទ្រ ជប៉ុនក្នុងរយះចំងាយ ៣៣០គីឡូម៉ែត្រ។
សូមរំលឹកដែរថា នេះជាការបាញ់សាកល្បងមីស៊ីល លើកទី៨ហើយ ចាប់តាំងពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជួបគ្នានៅឯតំបន់ព្រំដែនគ្មានយោធានៃប្រទេសបងប្អូនកូរ៉េទាំងពីរ៕
ប្រភពៈ ទីភ្នាក់ងារព័ត៌មាន Reuters