ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស លុបចោលការហោះហើរស្ទើរតែទាំងអស់ដោយសារការ ធ្វើកូដកម្មរបស់ក្រុមអាកាសយានិក

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ក្រុមអាកាសយានិកដែលបើកបរយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស (British Airways) បានចាប់ផ្តើមធ្វើកូដកម្មរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១០ខែកញ្ញាជុំវិញការទាមទារប្រាក់ចំណេញបន្ថែមទៀត ធ្វើឱ្យជើងហោះហើរចំនួន ១៧០០ ទាំងចូលនិងចេញពីអាកាសយានដ្ឋានទីក្រុង ហិតស្រ៊ូ( Heathrow) និង ហ្គេតវីក (Gatwick )នៅទីក្រុងឡុងដ៍ត្រូវ លុបចោល ធ្វើអោយប៉ះពាល់ដល់អ្នកធ្វើដំណើររាប់ពាន់នាក់។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃ ទី០៩ខែកញ្ញាឆ្នាំ២០១៩។
ការធ្វើកូដកម្មរបស់ក្រុមអាកាសយានិកដែលគាំទ្រដោយសមាគមអ្នកបើកយន្តហោះ នៃអាកាសចរណ៍អង់គ្លេស បានស្នើឲ្យ ក្រុមហ៊ុន (Brittish Airways)ចែករំលែកប្រាក់ចំណេញបន្ថែមទៀតដល់អ្នកបើកយន្តហោះរបស់ខ្លួន ដោយច្រានចោលការដំឡើងប្រាក់ឈ្នួល ១១.៥ ភាគរយក្នុងរយៈពេល ៣ ឆ្នាំដែលក្រុមហ៊ុនេះបានផ្តល់កាលពីខែកក្កដា ខណៈបុគ្គលិក៩០ភាគរយផ្សេងទៀតព្រមទទួលយក។
លោក អាឡិច គ្រូស (Alex Crus) នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសបានប្រាប់ទូរទស្សន៍ប៊ីប៊ីស៊ីថាការធ្វើកូដកម្មរយៈពេល ២ ថ្ងៃនេះ យើងគ្មានជម្រើសអ្វីក្រៅពីលុបចោលជើងហោះហើររបស់យើងស្ទើរតែទាំងអស់នោះទេ។
ប្រភព៖ សារព័ត៌មាន Channel News Asia