លោកត្រំាមិនយល់ព្រមតាមយោបល់ឲ្យទទួលពលរដ្ឋមកពីកោះបាហាម៉ាសចូលក្នុងប្រទេសអាមេរិក

អាមេរិក៖ នៅថ្ងៃចន្ទនេះ  ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានបដិសេធមិនទទួលយកយោបល់ឲ្យទទួលយកពលរដ្ឋមកពីកោះ បាហាម៉ាស ដែលទទួលរងគ្រោះដោយខ្យល់ព្យុះ ដូរៀន  ចូលទៅក្នុងទឹកដីអាមេរិក ។

នាយកស្តីទីផ្នែកការពារព្រំដែន  របស់អាមេរិក បានស្នើយោបល់នេះឡើងនៅក្នុងសន្និសីទកាសែតមួយ  ដោយផ្អែកលើគោលការណ៍ផ្តល់ឋានៈអាចទទួលបានការការពារជាបណ្តោះអាសន្ន ដែលអនុវត្តចំពោះពលរដ្ឋដែលរស់នៅក្នុងប្រទេស រងគ្រោះដោយសង្គ្រាម ឬគ្រោះធម្មជាតិ ។

លោកត្រំា បាននិយាយថា “លោកមិនចង់អនុញ្ញាតឲ្យជនណា  ដែលមិនគួររស់នៅលើកោះបាហាម៉ាស ចូលមកក្នុងទឹកដីអាមេរិកទេ ដែលក្នុងចំណោមជនទំាងនោះ មានអ្នកខ្លះជាមនុស្សសែនមហាអាក្រក់  អ្នកខ្លះជាក្រុមជនពាល និងអ្នកខ្លះទៀតជាអ្នកជួញដូរថ្នំាញៀន” ។​

អត្ថបទ ឆាយ វីកាល

ប្រភព អេប៊ីស៊ី ញីវ  (០៩.០៩.១០)