គណៈបក្សរបស់លោកពូទីនបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង

រុស្ស៊ី៖ បេក្ខជនដែលស្និទ្ធនឹងវិមានក្រឹមឡំាង ត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងម៉ូស្គូ នៅថ្ងៃអាទិត្យនេះ   ដែលអ្នកវិភាគនយោបាយបាននិយាយថា  ការបរាជ័យនេះ គឺជាការអាម៉ាស់មួយមិនធ្លាប់មាន សម្រាប់គណៈបក្សរបស់ប្រធានាធិបតី លោកវ្លាឌីមៀពូទីន ។  អស់រយៈពេលជាច្រើនសប្តាហ៍ កន្លងមកនេះ  មានមនុស្សរាប់ពាន់នាក់ បាននំាគ្នាធ្វើបាតុកម្ម ប្រឆំាងនឹងការហាមឃាត់មិនឲ្យគណៈបក្សប្រឆំាង ចូលរួមបោះឆ្នោត ។

លទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅថ្ងៃចន្ទ បានបង្ហាញថា  ចំនួនអាសនៈរបស់គណៈបក្សដែលស្និទ្ធនឹងវិមានក្រឹមឡំាងនៅក្នុងសភាដែលមានអាសនៈចំនួន ៤៥  បានធ្លាក់ចុះពី ចំនួន ៤០ មកនៅត្រឹមតែ ២៤  វិញ ។

ទោះជាប្រធានាធិបតី លោកវ្លាឌីមៀ ពូទីន នៅរក្សាប្រជាប្រិយភាពក៏ដោយ  ក៏តាមការស្ទាបស្ទង់មតិ  បានបង្ហាញថា  ការគំាទ្រចំពោះគណៈបក្សរបស់លោក បានធ្លាក់ចុះ  ជាពិសេសនៅក្នុងទីក្រុងម៉ូស្គួ ។

​អត្ថបទ ឆាយ វីកាល

ប្រភព អេប៊ីស៊ីញីវ   (១០.០៩.១៩)