ឯកឧត្តម ហ៊ុន ណេងអញ្ជើញពិនិត្យស្ថានភាពស្ពាន ១កន្លែង ស្ថិតនៅភូមិទូលកា ឃុំពាមកោះ ស្នា ស្រុកស្ទឹងត្រង់

វិទ្យុជាតិកម្ពុជា:ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង សមាជិក អចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកមន្ទីរ អង្គភាពព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានអញ្ជើញពិនិត្យស្ថានភាពស្ពាន ១កន្លែង ស្ថិតនៅភូមិទូលកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្ទាប់ពីស្ពាន១នេះ
បានទទួលរងការស្រុត ដោយសារទឹហូរបុក កាលពីវេលាម៉ោង ៦ ល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ។
ពេលនេះ អាជ្ញាធរ ពុំអនុញ្ញាតឲ្យរថយន្តធុនតូច ធំ ឆ្លងកាត់ស្ពាននេះឡើយ ពោលគឺ បានត្រឹមតែ មធ្យោបាយតូចៗ ដូចជា ÷ រឺម៉ក ម៉ូតូ និងថ្មើរជើង ជាដើម ឆ្លងកាត់តែប៉ុណ្ណោះ ។
បច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងរៀបចំសម្ភារៈ ដើម្បី ជួសជុលបណ្ដោះអាសន្ន ឡើងវិញ ដោយការអបដោយធ្នឹមប៉ាន់ណូ បញ្ចៀសនូវការស្រុតបន្តទៅទៀត នាអំឡុងពេលទឹកតម្លើងនេះ ។
លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានអោយដឹងថានៅពេលមានសម្ភារៈគ្រប់គ្រាន់ យើងប្រើប្រាស់ តែរយៈពេលត្រឹម ៣ថ្ងៃ ប៉ុណ្ណោះនិងជួសជុលរួចជាស្ថាពរហើយ ។
គូររំលឹកថា ស្ពាន ១កន្លែងនេះ ជាប្រភេទស្ពានដែកបេឡេ បានកសាងឡើងនៅឆ្នាំ១៩៩៣ មានប្រវែង ៧៥ម៉ែត្រ និងទទឹង ៤ម៉ែត្រ តភ្ជាប់ពីចំណុចភូមិទូលរកា ឆ្ពោះទៅកាន់ភូមិដីលើ ក្នុងឃុំពាមកោះស្នា ហើយក៏ជាស្ពានតភ្ជាប់ សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរ ឆ្លងកាត់ពីស្រុកស្ទឹងត្រង់ ឆ្ពោះទៅកាន់ខេត្តក្រចេះ ផងដែរ ៕