កម្លាំងខណ្ឌរដ្ឋបាលព្រៃ ឈើបង្ក្រាបសាច់សត្វព្រៃចំនួន 4 ប្រភេទជិត 100 គីឡូក្រាម

វិទ្យុជាតិកម្ពុជា :ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖


កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រោមការបញ្ជាពីលោកអន ចាន់សុជាតិ នាយខណ្ឌស្ដីទីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងដឹកនាំដោយលោកហ៊ុនសំអឿននាយរងសង្កាត់ស្ទឹងត្រែងចុះបង្ក្រាបការលក់ដូរសាច់សត្វព្រៃខុសច្បាប់បានជិត 100 គីឡូក្រាម។
ប្រតិបត្តិការចុះបង្ក្រាបសាច់សត្វព្រៃនេះបានធ្វើឡើងនៅថ្ងៃសៅរ៍ 9កើតខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃ ទី 7 ខែកញ្ញា ឆ្នាំ 2019 វេលាម៉ោង១៧និង១៥នាទីនៅចំណុចខាងកើតផ្សារស្ទឹងត្រែងស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។
លោកហ៊ុនសំអឿននាយរងសង្កាត់ស្ទឹងត្រែងបានបញ្ជាក់ថា ក្នុងការចុះបង្ក្រាបនេះ ក្រុមការងាររឹបអូសសាច់សត្វព្រៃបានចំនួន 4 ប្រភេទស្មើនឹង 85 kgក្នុងនោះមានដូចជា: ១.សាច់ឈ្លូស ចំនួន២៤kg ២.សាច់ប្រើសចំនួន៣៥kg ៣.សាច់ងៀតប្រើសចំនួន៥kg និងទី៤.សាច់ជ្រូកព្រៃចំនួន២១kg។
សាច់សត្វដែលបង្ក្រាបត្រូវបានក្រុមការងារបានធ្វើការដុតបផ្លាញចោលនៅផ្ទះស្នាក់នៅមន្ត្រីខណ្ឌ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
ចំណែកឈ្មួញលក់ដូរសាច់សត្វព្រៃខុសច្បាប់ពេលដែលសមត្ថកិច្ចជំនាញចុះបង្ក្រាបបានធ្វើការរត់គេចខ្លួនបាត់ស្រមោលមិនត្រូវបានឃាត់ខ្លួនអ្នកណាម្នាក់នោះឡើយ៕