ស្ថានទូតឥណ្ឌា រៀបចំពិធីជប់លៀង អបអរដំណើរទស្សនកិច្ច នាវាចម្បាំងឥណ្ឌា នៅកម្ពុជា

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ —

ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីជប់លៀង នៅលើនាវាចម្បាំងឥណ្ឌា INS SAHYADRI នាល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីអបអរដំណើរទស្សនកិច្ចសុច្ឆន្ទៈរបស់នាវាចម្បាំងឥណ្ឌា INS SAHYADRI និង INS KILTAN នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដី ជាច្រើនរូបទៀត។

រូបថត៖ ក្រសួងព័ត៌មាន