អាជ្ញាធរ​ខណ្ឌដូនពេញ​ ចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវ មួយព្រឹក​ ឃាត់បានរថយន្ដ​ និង​ ផាសអាប់ចំនួន ១២គ្រឿង ដែលល្មេីសបម្រាម​ ដេីម្បីអប់រំណែនាំ​ និង​ព្រមាន​អោយរាងចាល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ​៖​ មន្ត្រីរដ្ឋបាល​ ខណ្ឌដូនពេញ​ បាន​អោយដឹងថា​ នៅព្រឹកថ្ងៃសៅរ ទី៧ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៨,០០នាទី​ ដល់ម៉ោង១១,០០នាទី​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំងគណះបញ្ជាការឯកភាពណ្ឌដូនពេញ​ ដឹកនាំដោយ លោក​ យស យុទ្ធី​ អភិបាលរងខណ្ឌ​ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមវិថីព្រះនរោត្ដម មហាវិថីមុនីវង្ស ផ្លូវលេខ ១០៨ ផ្លូវលេខ ១៣ ផ្លូវលេខ ៥៣ ផ្លូវលេខ១០៦ ផ្លូវលេខ ១៤៤ ផ្លូវលេខ១៤៥ ផ្លូវលេខ ៩៨ ផ្លូវលរខ ៤៧ ផ្លូវនិងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត។
មន្ត្រី​ដដែល​ បាន​បញ្ជាក់​ថា​ ជាលទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នោះ​ ក្រុមការងារបានឃាត់រថយន្ដចំនួន ០៣ គ្រឿង និង​ផាសអាប់ចំនួន ០៩ គ្រឿង ដោយ​បានបញ្ជូនយកទៅរក្សាទុកនិងធ្វើការអប់រំណែនាំតាមក្រោយនៅសាលាខណ្ឌដូនពេញ​ ដេីម្បី​អោយរាងចាល​ ។