មេដឹកនាំក្រុងហុងកុងនិយាយថាប្រទេសចិនដីគោគគោរពនិងគាំទ្រដល់ការដកច្បាប់បត្យាប័ន

ហុងកុង៖ មេដឹកនាំក្រុងហុងកុងលោកស្រីឃ៊ែររី ឡាំ​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសចិនដីគោគបានយល់, គោរពនិងគាំទ្រនូវវិធានការរបស់រដ្ឋាភិបាលក្រុងហុងកុង  ក្នុងការដកច្បាប់ធ្វើបត្យាប័នជាផ្លូវការដែលជាផ្នែកមួយនៃវិធានការដែលលោកស្រីសង្ឃឹមថានឹងជួយទីក្រុងហុងកុងឲ្យអភិវឌ្ឍទៅមុខចេញពីភាពចលាចលជាច្រើនខែកន្លងមកនេះ។

នៅក្នុងសន្និសីទកាសែតលោកស្រីឡាំបានមានប្រសាសន៍ថាការដកច្បាប់នេះចេញជាសេចក្តីសំរេចរបស់រដ្ឋាភិបាលរបស់លោកស្រីដោយមានការគាំទ្រពីទីក្រុងប៉េកាំង។

លោកស្រីក៏បានប្រកាសពីវិធានការណ៍ផ្សេងទៀតរួមមានការបើកវេទិកាសម្រាប់កិច្ចពិភាក្សាជាមួយសង្គមដើម្បីព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ច, សង្គមនិងនយោបាយ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៦.០៩.១៩)