អង្គការសហប្រជាជាតិកំពុងព្យាយាមបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំឲ្យកាត់បន្ថយចំនួនបុគ្គលិកផ្នែកជំនួយអន្តរជាតិ

អង្គការសហប្រជាជាតិ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនកំពុងព្យាយាមបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំអោយកាត់បន្ថយចំនួនបុគ្គលិកផ្នែកជំនួយអន្តរជាតិដែលដាក់ពង្រាយក្នុងប្រទេសនេះដោយអង្គការសហប្រជាជាតិ   ដើម្បីអនុវត្តការងារជំនួយផ្នែកចំណីអាហារ, អាហារូបត្ថម្ភនិងសុខភាពក្នុងប្រទេសកូរ៉េខាងជើង  ។

នៅក្នុងលិខិតមួយដែលចុះថ្ងៃទី ២១ ខែសីហាដោយអគ្គលេខាធិការគណៈកម្មាធិការសម្របសម្រួលជាតិរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិបានប្រាប់ដល់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិថាចំនួនបុគ្គលិកផ្នែកជំនួយអន្តរជាតិគួរតែត្រូវបានកាត់បន្ថយនៅចុងឆ្នាំនេះ។

បើយោងតាមលិខិតនោះ   ប្រទេសកូរ៉េខាងជើងចង់អោយអង្គការសហប្រជាជាតិកាត់បន្ថយចំនួនបុគ្គលិកអន្តរជាតិ    ពីព្រោះកម្មវិធីដែលអង្គការសហប្រជាជាតិបានអនុវត្តនៅក្នុងប្រទេសកូរ៉េខាងជើង  បានបរាជ័យ    ដោយសា​រអង្គការសហប្រជាជាតិយកបញ្ហា ជំនួយ ធ្វើជារឿងនយោបាយ  ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៦.០៩.១៩)