សហរដ្ឋអាមេរិករារាំងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ីស្រាអែល

អង្គការសហប្រជាជាតិ៖ សហរដ្ឋអាមេរិកបានរារាំងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីភាពតានតឹងរវាងអ៊ីស្រាអែលនិងក្រុមអេបូឡា​    ដោយច្រានចោលរាល់ការរិះគន់ចំពោះប្រទេសអ៊ីស្រាអែល   និង បង្ខំឲ្យលុបចោលសេចក្តីថ្លែងការណ៍នោះ។

នៅក្នុងអត្ថបទព្រាងដំបូងរបស់សេចក្តីថ្លែងការណ៍នោះ  ដែលរៀបចំដោយប្រទេសបារាំង​  ​ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោសរាល់ការរំលោភព្រំដែនមានឈ្មោះថា ប៊្លូឡាយ ទាំងផ្លូវអាកាសនិងផ្លូវគោក   ហើយអំពាវនាវ ដល់គ្រប់ភាគីទាំងអស់​បញ្ចប់នូវអរិភាព។

យោងតាមអ្នកការទូតក្នុងទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថាមានការរារាំងសេចក្តីថ្លែងការណ៍នេះចំនួនពីរដងមកហើយ   ដោយប្រទេសអាមេរិកបានសុំឲ្យមានបញ្ចូលការ​ថ្កោលទោសជាពិសេសទៅលើក្រុមអេបូឡា នៅក្នុងសេចក្តីថ្លែងការណ៍នោះ ដែរ  ។

អត្ថបទ ឆាយ វីកាល

ប្រភព អេអេសភី (០៦.០៩.១៩)