ចំនួនអ្នកស្លាប់នៅកោះបាហាម៉ាសមានការកើនឡើង

អាមេរិក៖ ក្រុមមន្រ្តីនៅកោះបាហាម៉ាស កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថាចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះសង្ឃរាដូរៀន​បានកើនឡើង    ហើយអ្នកស្រុករាប់រយនាក់កំពុងតែបាត់ខ្លួន។

ចំនួនអ្នកស្លាប់ផ្លូវការបានកើនឡើងដល់ ៣០ នាក់។ ប៉ុន្តែពួកគេរំពឹងថាអាចនឹងមានច្រើនជាងនេះទៀតនៅពេលទំហំនៃការខូចខាតកាន់តែច្បាស់។

ក្រុមមន្រ្តីដដែលបាននិយាយថាមនុស្សរាប់រយនាក់រហូតដល់រាប់ពាន់នាក់នៅតែកំពុងបាត់ខ្លួននៅឡើយ។ ខ្យល់ព្យុះដូរៀន  ​ដែលជាព្យុះសង្ឃរាដ៏ខ្លាំងបំផុតមិនធ្លាប់មានពីមុនមក  បានវាយប្រហារមកលើកោះបាហាម៉ាស​  និង បានបំផ្លាញស្ទើរតែទំាងស្រុងនូវសង្កាត់មួយចំនួន ក្នុងទីក្រុងរបស់កោះនោះ  និងបន្តលិចអស់ជាច្រើនថ្ងៃ ថែមទៀត ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន (០៦.០៩.១៩)