លោកពូទីននិងលោកម៉ូឌីប្តេជ្ញាជំរុញទំនាក់ទំនងយោធានិងពាណិជ្ជកម្ម

រុស្សី៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោកនារិនដ្រា ម៉ូឌី ​បានថ្លែងកោតសរសើរមិត្តភាពដ៏ជិតស្និទ្ធរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនកាលពីថ្ងៃពុធ   ខណៈដែលប្រទេសទាំងពីរបាននិយាយថាពួកគេនឹងជំរុញទំនាក់ទំនងយោធា,ពាណិជ្ជកម្មនិងថាមពលជាមួយគ្នា ។

លោកនាយករដ្ឋមន្រ្តីឥណ្ឌាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានិងដំណើរទស្សនកិច្ចនៅឯកន្លែងផលិតនាវាកងទ័ពជើងទឹកមួយក្នុងប្រទេសរុស្សី   ដោយបាននិយាយថាលោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​លោកវ្ល៉ាឌីមៀពូទីន ​ដែលនៅតែជាមិត្តដ៏ជិតស្និទ្ធរបស់លោក  ។

មេដឹកនាំទាំងបានជួបគ្នាថ្ងៃដំបូងនៅវេទិកាសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីនៅទីក្រុងវ្ល៉ាឌីវ៉ូស្តុកក្បែរឆ្នេរសមុទ្រប៉ាស៊ីហ្វិក   ​ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ មក ខណៈដែលទីក្រុងមូស្គូកំពុងជំរុញទំនាក់ទំនងជាមួយប្រទេសនៅអាស៊ីចំពេលមានភាពតានតឹងជាមួយលោកខាងលិច។

អត្ថបទ ឆាយ វីកាល

ប្រភព អេអេសភី (០៥.០៩.១៩)