មន្ទីរបញ្ចកោណដកយកថវិកាពីសាលានិងមណ្ឌលថែទាំសុខភាពយោធាដើម្បីកសាងជញ្ជាំងព្រំដែន

អាមេរិក៖ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃពុធថា​  នឹងដកថវិកាពីគម្រោងចំនួន ១២៧ របស់ក្រសួងការពារជាតិ  សម្រាប់​សាលារៀននិងមជ្ឈមណ្ឌល​ថែសុខភាពគ្រួសារយោធា ​  ដើម្បីបង្វែរទឹកប្រាក់ចំនួន ៣,៦ ពាន់លានដុល្លារ  ទៅចំណាយលើការ​សាងសង់ជញ្ជាំងព្រំដែន ជាមួយប្រទេសម៉ិកស៊ីកូ  ដែលស្នើឡើងដោយ​លោកប្រធានាធិបតីដូណាល់ត្រាំ  ។

លោកត្រាំ បានចេញកំណត់ប្រកាសអាសន្នរបស់ជាតិកាលពីដើមឆ្នាំនេះដើម្បីទទួលបានថវិកា សាងសង់ជញ្ជាំងព្រំដែននោះ  ។ កាលពីខែមីនា   មន្ទីរបញ្ចកោណបានបញ្ជូនទៅសភានូវបញ្ជីគំរោងធំ ៗ ជាច្រើនដែលអាចរងផលប៉ះពាល់ពីការដកថវិកានេះ ។

មន្រ្តីមន្ទីរប៉ង់តាហ្គោនបាននិយាយនៅក្នុងសន្និសីទកាសែតមួយថាក្រសួងការពារជាតិត្រូវបានផ្តល់សិទ្ធិដោយត្រឹមត្រូវដោយពីលោកត្រំា​ ដើម្បីបង្វែរមូលនិធិនេះ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៥.០៩.១៩)