កុបកម្មនៅអាហ្រ្វិកខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំនាក់

អាហ្រ្វិកខាងត្បូង៖ អំពើហឹង្សាបានផ្ទុះឡើង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង  ដោយមានការ​ដុតបំផ្លាញឡាននិងអាគារ   ដើម្បីជាការសម្តែងការប្រឆាំងនឹងជនអន្តោប្រវេសន៍ អាហ្រ្វិក  នៅក្នុងទីក្រុងចូហានណេសប៊ឺក   ដែលជាទីក្រុងធំបំផុតរបស់ប្រទេសអាហ្វ្រិកខាងត្បូង  ។ ប៉ូលីសបាននិយាយថាមានមនុស្ស ៥ នាក់បានស្លាប់  ហើយយ៉ាងហោចណាស់ ១៨៩ នាក់ត្រូវបានចាប់ខ្លួន។

ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូងបានថ្កោលទោសចំពោះអំពើហឹង្សាកាលពីថ្ងៃអង្គារដោយបាននិយាយថាការវាយប្រហារនេះ “ មិនអាចទទួលយកបានទេ” ហើយបានបន្ថែមថាការស្អប់ខ្ពើមជនបរទេសគឺ“ប្រឆាំងនឹងក្រមសីលធម៌របស់ជនជាតិអាហ្វ្រិកខាងត្បួង។

លោកបានព្រមានថាកុបកម្មអាចជំរុញឲ្យមានការប្រឆាំងលើជនជាតិអាហ្វ្រិកខាងត្បូងនៅក្នុងប្រទេសដទៃទៀត។

អត្ថបទ ឆាយ វីកាល

ប្រភព ញុវយកថាម (០៤.០៩.១៩)