ក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យមានគម្រោងបើកការស៊ើបអង្កេតលើតួនាទីនៅក្នុងផែនការរបស់លោកត្រាំដើម្បីទប់កុំឲ្យបែកធ្លាយរឿងលោកទាក់ទងស្នេហាជាមួយនារី

អាមេរិក៖ ក្រុមសមាជិកសភាប្រជាធិបតេយ្យគ្រោងនឹងធ្វើឲ្យ​ការចោទប្រកាន់​លោកប្រធានាធិបតីត្រាំ ថាមានពាក់ព័ន្ធនៅក្នុងផែនការឆ្នាំ ២០១៦ ដើម្បីបំបិទមាត់ស្ត្រីពីរនាក់ដែលបានអះអាងថាពួកគេមានរឿងអាស្រូវជាមួយលោកត្រាំ  ក្លាយទៅជា​ការស៊ើបអង្កេតដ៏សំខាន់មួយ នៅរដូវស្លឹកឈើឆ្នាំជ្រុះឆ្នំា នេះ  ។

​គណៈកម្មាធិការទទួលកិច្ចការតុលាការរបស់សភា  កំពុងរៀបចំ ដើម្បីបើកសវនាការនិងកោះហៅសាក្សីដែលពាក់ព័ន្ធនឹងការទូទាត់ប្រាក់ទៅ ឲ្យ អតីតតារាម៉ូដែលទស្សនាវត្តីផ្លេប៊យ  (Playboy) ពីររូប  នៅខែតុលាខាងមុខនេះ។

​ជំនួយការនិងមេធាវីរបស់លោកត្រាំបានធ្វើសេចក្តីថ្លែងការណ៍បដិសេធថា លោក  ​ប្រធានាធិបតី  គ្មានពាក់ព័ន្ធនឹង​ការបង់ពន្ធប្រាក់នោះទេ  ។ ​  មេធាវីរបស់គាត់បានបដិសេធម្តងហើយម្តងទៀតថាលោក ត្រាំមិនបានធ្វើអ្វីខុសទេ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៣.០៩.១៩)