អនុប្រធានាធិបតីអាមេរិកបានរិះគន់រុស្ស៊ីបន្ទាប់ពីលោកត្រាំគាំទ្ររុស្ស៊ីចូលក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសហ្សី៧លើកក្រោយ

អាមេរិក៖ កាលពីថ្ងៃច័ន្ទអនុប្រធានាធិបតីអាមេរិកលោកពិនស៍​ បាននិយាយប្រឆាំងនឹងរុស្ស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអឺរ៉ុប    ដោយបានលោកបានរិះគន់រដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីន  ចំពោះការជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅអាមេរិក  និងសន្យាគាំទ្រដល់ប្រទេសប៉ូឡូញនៅពេលរុស្ស៊ីព្យាយាមពង្រឹងយោធារបស់ខ្លួនចំពេលមានការឈ្លានពាននៅក្នុងតំបន់។

លោកអនុប្រធានាធិបតីអាមេរិកបានបញ្ចេញមតិរបស់លោកបែបនេះ  តែប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ត្រាំនិយាយថាលោកអាចនឹងអញ្ជើញលោកពូទីនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសហ្សី ​ ៧ នៅឆ្នាំ ២០២០ ។

ការលើកឡើងកាលពីថ្ងៃច័ន្ទដោយលោកអនុប្រធានាធិបតីអាមេរិក  បានបញ្ជាក់ពីការខ្វែងគំនិតគ្នារវាងប្រធានាធិបតីនិងអនុប្រធានាធិបតីនៅក្នុងជំហរចំពោះប្រទេសរុស្ស៊ី  ។

អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ីងតោនផូស (០៣.០៩.១៩)