យ៉ាងហោចណាស់មានមនុស្សស្លាប់៥នាក់ស្លាប់ក្នុងទឹកជំនន់យ៉ាងខ្លាំងនៅលើកោះបាហាម៉ាស់

អាមេរិក៖ កាលពីថ្ងៃច័ន្ទ​​ព្យុះកំបុតត្បូងឈ្មោះដូរៀន​ បានបង្កការជន់លិចយ៉ាងខ្លាំងនៅទូទាំងកោះ បាហាម៉ាស់​  ស្ថិត នៅម្តុំ ឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋផ្លរីដា  សហរដ្ឋអាមេរិកដោយបានបង្កជាការជន់លិចនិងខ្យល់យ៉ាងខ្លាំង។

យ៉ាងហោចណាស់មានមនុស្សស្លាប់ ៥ នាក់ត្រូវបានស្លាប់ដោយសារព្យុះនេះ។ ក្រុមអ្នកព្យាករណ៍បានព្រមានថាព្យុះដូរៀន ​អាចបង្កើតជាទឹករលកកម្ពស់ ដល់ ៧ ម៉ែត្រ។

មនុស្សភាគច្រើនបានទៅរកទីជម្រកនៅពេលដែលព្យុះបក់មក។ សណ្ឋាគារត្រូវបានបិទទ្វារហើយអ្នកស្រុកគេចឡើងទៅលើដំបូលផ្ទះរបស់ពួកគេ។ មនុស្សជាច្រើនត្រូវបានគេរំពឹងថានឹងគ្មានផ្ទះសម្បែង។

អត្ថបទ ឆាយ វីកាល

ប្រភព អេភី (០៣.០៩.១៩)