នាវានិងយន្តហោះចម្បាំងត្រៀមសម្រាប់សមយុទ្ធយោធារវាងអាមេរិកនិងអាស៊ានលើកដំបូង

បរទេស៖ នាវាចម្បាំងចំនួន ៨ គ្រឿង, យន្តហោះ ៤ គ្រឿងព្រមទាំងទាហ៊ានជាងមួយពាន់នាក់មកពីសហរដ្ឋអាមេរិកនិងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ នឹងចូលរួមសមយុទ្ធយោធាដែនសមុទ្រដែលចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ ជាផ្នែកមួយនៃសមយុទ្ធយោធារួមគ្នាដែលលាតសន្ធឹងដល់សមុទ្រចិនខាងត្បូង។

សមយុទ្ធសមុទ្រអាស៊ាន-អាមេរិកលើកដំបូង (AUMX) រវាងតំបន់អាស៊ីអាគ្នេយ៍និងក្រុងវ៉ាស៊ីនតោនមានរយៈពេល ៥ ថ្ងៃដោយចាប់ផ្តើមនៅមូលដ្ឋានកងទ័ពជើងទឹកសាតាហ៊ីប​ក្នុងប្រទេសថៃ   និងបញ្ចប់នៅសិង្ហបុរី។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅទីក្រុងបាងកកបានឲ្យដឹងថាមានការចូលរួមរវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងកងទ័ពជើងទឹកថៃហើយសមយុទ្ធនេះនឹងលាតសន្ធឹងចូលដែនទឹកអន្តរជាតិនៅអាស៊ីអាគ្នេយ៍រួមទាំងឈូងសមុទ្រថៃនិងសមុទ្រចិនខាងត្បូងមុនពេលបញ្ចប់នៅសិង្ហបុរី។

អត្ថបទ ឆាយ វីកាល

ប្រភព អេអេសភី (០៣.០៩.១៩)