សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ទទួលធ្វើបដិសណ្ឋារកិច្ចផ្លូវការជូនដល់ ឯកឧត្តម មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៩ នេះ បានអញ្ជើញទទួលធ្វើបដិសណ្ឋារកិច្ចផ្លូវការជូនដល់ ឯកឧត្តម មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។
ទន្ទឹមនឹងជំនួបចរចានោះ ក៏មានការចុះអនុស្សរណៈចំនួន2 ដែលនាយករដ្ឋមន្រ្តីទាំង2 ធ្វើជាអធិបតីនៅពេលនេះ
១.កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ឌលើប្រាក់ចំណូលនិងការគេចវេសពន្ធនិងការជៀសវាងពន្ធ ចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងឯកឧត្តម សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
ទីពី.រអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចុះហត្ថលេខាដោយឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជានិងឯកឧត្តម សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ៕