ទីភ្នាក់ងារសារព័ត៌មានTASS កត់សម្គាល់រយៈពេល១១៥ ឆ្នាំ  ជាមួយគម្រោងថ្មីៗដោយពង្រីកបណ្តាញសកល

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ — ទីភ្នាក់ងារសារព័ត៌មាន TASS ប្រារព្ធខួបលើកទី១១៥ របស់ខ្លួន ដោយពង្រីក​បណ្តាញ​អ្នកឆ្លើយឆ្លងព័ត៌មានបរទេស នឹងបើកដំណើរការគម្រោងថ្មីៗទៀត។

វាត្រូវបានគេបង្កើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩០៤ ដែលទីភ្នាក់ងារ the St. Petersburg Telegraph Agency (SPTA) ដែលជាសេវាព័ត៌មានផ្លូវការដំបូងគេនៅប្រទេស​រុស្ស៊ី​ត្រូវបានបង្កើតឡើង។ ក្នុងរយៈពេល ១១៥ឆ្នាំ ទីភ្នាក់ងារនេះ បានឆ្លងកាត់ការផ្លាស់ប្តូរ​ជាច្រើន ដោយប្តូរឈ្មោះរួម​ជា​មួយពួកគេ។

កាលពីខែកក្កដា ឆ្នាំ១៩២៥ ទីភ្នាក់ងារនេះ ត្រូវបានប្តូរឈ្មោះជា TASS ដែលជាអក្សរ​កាត់សម្រាប់ទីភ្នាក់ងារតេឡេរ៉ាហ្វ(Telegraph Agency) នៃសហភាពសូវៀត។

បន្ទាប់ពីការបែកបាក់សហភាពសូវៀតនៅឆ្នាំ ១៩៩១ ទីភ្នាក់ងារនេះត្រូវបានប្តូរឈ្មោះ​ទៅជា​ ITAR-TASS ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងឆ្នាំ២០១៤ ដោយមានឈ្មោះ​ល្បីល្បាញ TASS ត្រូវបានគេប្តូរឈ្មោះទៅជាទីភ្នាក់ងារវិញ ​ដែលមិនមែនជាអក្សរកាត់ទេ ប៉ុន្តែជាម៉ាកយីហោល្បីលើពិភពលោក។

អស់រយៈពេលជាយូរមកហើយ TASS បានធ្វើការជាចម្បងសម្រាប់អតិថិជនដែល​ផ្តល់​ព័ត៌មានដល់ប៉ុស្តិ៍ទូរទស្សន៍ និងស្ថានីយ៍វិទ្យុ កាសែត និងទស្សនាវដ្តី ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ នៅក្នុងយុគសម័យឌីជីថល វិធីសាស្រ្តរបស់ទីភ្នាក់ងារនេះបានផ្លាស់ប្តូរ។​សព្វថ្ងៃ TASS បានបង្កើតផលិតផលសម្រាប់ទាំងអ្នកជំនាញ និងទស្សនិកជនទូទៅ។

នៅមុនថ្ងៃគម្រប់ខួបនេះ អគ្គនាយករង TASS លោក Sergei Mikhailov បាន​ប្រកាសបើកដំណើរការគម្រោងថ្មីរួមមាន ព័ត៌មានមានចលនាសម្រាប់កុមារ ការដាក់​ពាក្យ​ថ្មីៗ​នៅលើគេហទំព័រ រួមទាំងគម្រោងពិសេសដែលត្រូវបានឧទ្ទិស ដល់ឆ្នាំនៃរោងមហោស្រព​ក្នុងទ្រង់ទ្រាយវីដេអូទំហំ៣៦០ ដឺក្រេនិង ស៊េរី ផតខាស់ (podcasts)៕

(ប្រភពTASS: បកប្រែដោយលោក មាស សំអុល)