រយៈពេល៧ខែឆ្នាំ២០១៩នេះសាខាពន្ធដារខេត្តកំពង់ឆ្នាំងសំរេចប្រមូលប្រាក់ចំណូលពន្ធគ្រប់ប្រភទបានចំនួនជិត៨០០០លានរៀល

វិទ្យុជាតិកម្ពុជា: ដោយលោកម៉ៅសុខា ខេត្តកំពង់ឆ្នាំង៖

រយៈពេល៧ខែឆ្នាំ២០១៩នេះសាខាពន្ធដារខេត្តកំពង់ឆ្នាំងសំរេចប្រមូលប្រាក់ចំណូលពន្ធគ្រប់ប្រភទបានចំនួនជិត៨០០០លានរៀល ដើម្បីបង់ចូលថវិកាជាតិ។
លោកវង្សឌីណាប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំងអោយដឹងក្នុងពេលថ្មីៗនេះថាគិតមកត្រឹមបំណាច់ខែកក្កដាឆ្នាំ២០១៩ សាខាពន្ធដារខេត្តកំពង់ឆ្នាំងសំរេចប្រមូលប្រាក់ពន្ធគ្រប់ប្រភេទ
បានចំនួនជិត៨០០០លានរៀលក្នុងនោះចំណូលពន្ធបង់ចូលថវិកាជាតិប្រមូលបានជិត៤០០០ លានរៀលនិងចំណូលពន្ធបង់ចូលថវិកាក្រោមជាតិប្រមូលបានជាង៤១០០លានរៀល។
លោក បានបន្តថាចំណូលពន្ធដែលប្រមូលប្រចាំខែកក្កដានេះគឺមានការកើនឡើងជិត៣០០០លានរៀលស្មើនិង៥០ភាគរយធៀបនិងឆ្នាំ២០១៨។
លោកថា ការកើនឡើងនេះដោយសាខាពន្ធដារខេត្តបានពង្រឹងនិងកែលំអរសេវាជូនអ្នក
ជាប់ពន្ធអោយកាន់តែល្អប្រសើរឡើងដូចជាការធ្វើលិខិតជូនដំណឹងរំលឹកដល់សហគ្រាសដែលមិនមកដាក់លិខិតប្រកាសទាន់ពេលវេលា ចុះត្រួតពិនិត្យដល់ទីកន្លែងដើម្បី ជំរុញសហគ្រាសដែលទើបតែបង្កើតថ្មីអោយមកចុះបញ្ជីនិងអប់រំដល់អាជីវករយល់ច្បាប់អំពីសារពើពន្ធ និងការបង់ពន្ធ។
លោកប្រធានសាខាពន្ធដារខេត្តបានសន្យាខិតខំអនុវត្តអោយបានត្រឹមត្រូវតាមនិតិវិធីច្បាប់ស្តីពី
សារពើពន្ធ ដើម្បីអោយការប្រមូលចំណូលពន្ធគ្រប់ប្រភេទក្នុងខេត្តឆ្នាំ២០១៩នេះសំរេចបាន ទៅតាមផែនការចំនួន១០៥៧៩លានរៀលនៅបំណាច់ឆ្នាំខាងមុខ។
លោកឡេង គឹមឡុងអនុប្រធាមការិយាល័យពន្ធដារស្រុកបរិបូរណ៍អោយថាដឹងថា កន្លងមក
ក៍ដូចជាបច្ចុប្បន្នមន្ត្រីពន្ធបានចុះអប់រំផ្សព្វផ្សាយដល់អាជីវករដែលមានកាតព្វកិច្ចត្រូវបង់ពន្ធអោយពួកគេមកបង់ពន្ធត្រឹមត្រូវ។ លោបន្តថាសព្វថ្ងៃនេះមន្ត្រីពន្ធកំពុងធ្វើជំជំរឿនស្ថិតិសហគ្រាស ដែលមានស្រាប់និងបើកថ្មី អាជីវកម្មឈ្នួលទីតាំង ឈ្នួលបន្ទប់ ស្លាកយីហោអោយពួកគាត់មកចុះបញ្ជីបង់ពន្ធតាមច្បាប់រដ្ឋកំណត់ហើយក៏កំពុងជំរុញការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដើម្បីរួមចំណែកធ្វើអោយចំណូលកាន់តែកើនឡើង៕