អភិបាលខេត្តព្រះសីហនុជំរុញឲ្យយុវជនចូលរួមថែរក្សាប្រពៃណីវប្បធម៌ខ្មែរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​ លោក​ ចន​ ណារិទ្ធ​៖

អភិបាលខេត្តព្រះសីហនុជំរុញឲ្យយុវជនចូលរួមថែរក្សាប្រពៃណីវប្បធម៌ខ្មែរ ដើម្បីថែរក្សា ការអោយបានគង់វង់សម្រាប់មនុស្សជំនាន់ក្រោយទៀត។
ថ្លែងក្នុងពិធីបិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ កាលពីថ្ងៃទី០១ ខែកញ្ញាឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានបង្ហាញបំណង ចង់អោយមហាជន រួមគ្នាថែរក្សាការពារ និងផ្សព្វផ្សាយអោយបានទូលំទូលាយពីទម្រង់សិល្បៈវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណជាតិ របស់កម្ពុជា ដែលដូនតាខ្មែរបានកសាងឡើង និងប្រើប្រាស់ តាំងពីសម័យមុន។
ឯកឧត្ដមអភិបាលបានអៈអាងថា តាមរយៈព្រឹត្តិការណ៍មហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥នាពេលនេះ មិនត្រឹមតែជំរុញឲ្យយុវជនថែរក្សាការពារតម្លៃវប្បធម៌ខ្មែរឲ្យបាន គង់វង្សប៉ុណ្ណោះទេ ថែមទំាងរួមគ្នាបង្កើតស្នាដៃថ្មីក្នុងវិស័យសិល្បៈ ដើម្បីបំពេញតំរូវការក្នុងវិស័យសង្គមជាតិ ក៏ដូចជាបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោ បាយ របស់រាជរដ្ឋាភិបាលនៃកម្ពុជា។
ឯកឧត្តមបន្តថា កិច្ចការពារថែរក្សា និងផ្សព្វផ្សាយ នូវវប្បធម៌របស់ជាតិសាសន៍ខ្មែរ ដល់ពិភពលោកបានដឹងពីវប្បធម៌ដ៏រឹងមាំទន់ភ្លន់ និងមានប្រវត្តិចំណាស់យូរលង់ជាងគេ ដែលជាអត្តសញ្ញាណជាតិ ជាក់ស្តែងដូចជា ប្រាសាទអង្គរ ដែលជាបណ្តុំនូវប្រវត្តិជាច្រើន ដែលនេះជាមោទនៈភាពរបស់យើងជាខ្មែរ៕