ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសហូឡង់ផ្អាកការហោះហើរចំនួន១០ជើងហោះហើរដោយសារកូដកម្មរបស់បុគ្គលិក

ហូឡង់៖ ក្រុមហ៊ុនអាកាសចរណ៍ ខេអិលអឹម (KLM) របស់ប្រទេសហូឡង់នៅថ្ងៃចន្ទនេះ នឹងផ្អាកជើងហោះហើរចំនួន ១០  ដោយសារបុគ្គលិករបស់ក្រុមហ៊ុន បានធ្វើកូដកម្មរយៈពេល ២ ម៉ោង  ដើម្បីទាមទារប្រាក់បៀវត្សរ៍បន្ថែម ។

តាមសម្តីរបស់អ្នកនំាពាក្យរបស់ក្រុមហ៊ុន បានឲ្យដឹងថា  ការសម្រេចចិត្តរបស់បុគ្គលិក ក្នុងការធ្វើកូដកម្មនេះ  កើតមានឡើងបន្ទាប់ពីការជួបចរចារគ្នា រវាងសហជីព និងក្រុមហ៊ុនអាកាសចរណ៍ ត្រូវបរាជ័យ ។

តាមការឲ្យដឹងរបស់សហជីព  បានឲ្យដឹងថា បុគ្គលិកដែលបំពេញការងារនៅលើដឺ ចំនួន ១៥.០០០ នាក់ទាមទារឲ្យមានការតម្លើងចំនួន ៤ ភាគរយនៃបៀវត្សរ៍របស់ខ្លួន  តែក្រុមហ៊ុន យល់ព្រមតែ ២ ភាគរយ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា   (០២.០៩.១៩)