អាជ្ញាធរក្នុងតំបន់ប៉ាពួរប្រទេសឥណ្ឌូនេស៊ីហាមមិនឲ្យមានការធ្វើបាតុកម្ម

ឥណ្ឌូនេស៊ី៖ សមត្ថកិច្ចក្នុងតំបន់ប៉ាពួរ របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះ បានចេញបំរាម ហាមមិនឲ្យមានការធ្វើបាតុកម្ម  ដែលអាចនឹងឈានទៅរកភាពអនាធិបតេយ្យ   បន្ទាប់ពីតំបន់ដែលស្ថិតនៅជាយខាងកើតប្រទេសឥណ្ឌូនេស៊ី នេះ  បានជួបប្រទះនូវការធ្វើបាតុកម្មតវ៉ាអស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ ។

ការចេញបំរាមមិនឲ្យមានការធ្វើបាតុកម្មនេះ  កើតមានឡើងបន្ទាប់ពីបូលីស កាលពីថ្ងៃអាទិត្យនេះ បានឃាត់ខ្លួន មនុស្សរាប់សឹបនាក់ ដែលត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធនឹងអំពើកុប្បកម្ម នៅកន្នុងតំបន់នោះ ។

តំបន់ប៉ាពួរ នេះ គឺជាតំបន់ដែលប្រជាពលរដ្ឋ មានជិវភាពខ្សត់ខ្សោយ  និងជាតំបន់ដែលមានអំពើប៉ះបោរក្នុងកម្រិតតិចតួច ប្រឆំាងនឹងការគ្រប់គ្រងរបស់រដ្ឋភិបាលឥណ្ឌូនេស៊ី អស់ពេលជាច្រើនទសវត្សរ៍មកហើយ ។ ​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (០២.០៩.១៩)