ប្រទេសចិននិងអាមេរិកចាប់ផ្តើមតម្លើងពន្ធនំាចូល ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា

បរទេស៖ ប្រទេសចិន និងសហរដ្ឋអាមេរិក បានចាប់ផ្តើម តម្លើងពន្ធបន្ថែមលើទំនិញ ដែលនំាចូលពីប្រទេសរៀង ៗ ខ្លួន នៅថ្ងៃអាទិត្យនេះ  នៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទំាង ពីរ ។

ទូរទស្សន៍បរទេសបានរាយការណ៍ថា  ប្រធានាធិបតីអាមេរិក លោក ឌូណល់ត្រំា បាននិយាយថា ភាគីទំាងពីរ អាចនឹងជួបពិភក្សាគ្នា នៅចុងខែនេះ ។ តាមរយៈទំព័រទ្វីដធឺរបស់លោក   ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានសរសេរថា  គោលដៅរបស់លោក គឺ ធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិក កាត់បន្ថយការពឹងអាស្រ័យលើប្រទេសចិន  ហើយលោកត្រំា ជាថ្មីម្តងទៀត បានជំរុញឲ្យក្រុមហ៊ុនអាមេរិក ខិតខំរកប្រភពសម្រាប់ការនាំចេញ ផ្សេងទៀត ក្រៅពីប្រទេសចិន ។

ប្រទេសចិន​បាន យកពន្ធចំនួន៥ ភាគរយបន្ថែមទៀត លើប្រេងឆៅ ដែលដឹកចូលពីប្រទេសអាមេរិក ។ ​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា   (០២.០៩.១៩)