មានមនុស្សស្លាប់ជាង១០០នាក់ក្នុងពេលមានការវាយប្រហារតាមអាកាសទៅលើពន្ធនាគារក្នុងប្រទេសយ៉េម៉ែន

យ៉េម៉ែន៖ មានមនុស្សជាង ១០០នាក់ត្រូវបានគេជឿថា បានស្លាប់ ពេលក្រុមយោធាចម្រុះ ដែលដឹកនំាដោយប្រទេសអារ៉ាប់ប៊ីសាអូឌីត បានធ្វើការវាយប្រហារតាមអាកាសទៅលើពន្ធនាគារមួយកន្លែង ក្នុងប្រទេសយ៉េម៉ែន ។

តាមសម្តីមន្រ្តីកាកបាទក្រហមអន្តរជាតិ បានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះថា ក្រុមយោធាចម្រុះបានអះអាងថា  ពួកគេបានតម្រង់គោលដៅទៅលើទីតំាងមួយកន្លែង ដែលកាន់កាប់ដោយក្រុមឧទ្ទាមហ៊ូធី  ដើម្បីផ្ទុកដ្រូន និងគ្រាប់មីស៊ីល ។ ប៉ុន្តែ ក្រុមឧទ្ទាមហ៊ូធី និយាយថា ការវាយប្រហារ តាមអាកាសនោះ បានបំផ្លាញអគារមួយកន្លែង  ដែលពួកគេប្រើធ្វើជាពន្ធនាគារ ។

តាមសម្តីរបស់មន្រ្តីកាកបាទក្រហមអន្តរជាតិ  បាននិយាយថា  អគារដែលរងការវាយប្រហារនោះ គឺជាអគារវិទ្យាល័យ ដែលគ្មានអ្វីនៅក្នុងនោះ  ហើយត្រូវបានប្រើធ្វើជាទីតំាងសម្រាប់ឃុំឃំាង មនុស្ស ។ ​

អត្ថបទ ឆាយ វីកាល

ប្រភព អាអេហ្វប៉េ  (០២.០៩.១៩)