បញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់២ជាន់ ១២បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ជាអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត

ខេត្ត​កំពង់ចាម​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖
​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និង ឯកឧត្តម កើតឆែ អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាតំណាងអតីតសិស្ស វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នេះ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ១២បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ព ជើងគោក ។