ឯកឧត្តម សេង ទៀង ឧបត្ថម្ភអំណោយទារកភ្លោះបី លើកទី៣៤៩ នៅខេត្តកែប

វិទ្យុជាតិកម្ពុជា៖​ រូបឯក្សារ


ទារកភ្លោះបីនាក់ត្រូវជាចៅៗរបស់ សម្តេច តេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត   បាន ទទួល អំ ណោយដ៏សប្បរសធម៌ របស់ សម្តេច អគ្គមហាសនាបតីតេជោ ហ៊ុន សែន និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបានទឹក ប្រាក់៥លានរៀល អង្ករ២០០ គីឡូ ក្រាម ទឹក ដោះ គោ ម្ស៉ៅ ឌុយ ម៉ិក ២៤កំប៉ុងធំ ស្កសរ៥គីឡូ ក្រាម សារុង ២និងក្រម៉ា២។ ឯកឧត្តម សេង ទៀង ជំនួយ ការ ផ្ទាល់ សម្តេច តេ ជោ នាយក រដ្ឋមន្រ្តី និងលោកជំទាវ អមដំណើរ ដោយឯកឧត្តម កែន សុត្ថា អភិបាលនៃគណះអភិបាលខេត្តកែប អញ្ជើញ នាំ យក អំណោយ ដ៏ សប្ប រ ធម៌ ទាំងអស់ នោះ ទៅ ចែកជូន ផ្ទាល់ ដៃ ដល់គ្រូ សារ កូនភ្លោះ ដល់លំនៅដ្ឋានគ្រួសារកូនភ្លោះ ក្នុងភូមិអូរក្រសារ ឃុំអូរក្រសារ ក្រុងកែប ខេត្តកែប កាលពីព្រឹកថ្ងៃទី៣១ សីហា។ ទារកភ្លោះ ទាំង ៣ នាក់ ដែល ទទួល បាន អំ ណោយ ឧបត្ថម្ភ ពីសម្តេច ទាំង ទ្វេ នៅ ពេលនេះ ជាកូនលើកដំបូងរបស់ ឪពុកឈ្មោះ តិច អៀង អាយុ៣៥ ឆ្នាំ  ម្តាយ ឈ្មោះ ទូច ធឿន អាយុ៣២ឆ្នាំ អ្នកទាំងពីរ មុខ របរកម្មករកសិករ។ ទារិកភ្លោះ ទាំង បី នាក់ នេះ ប្រ សូត្រ កាល ពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពត ប្រុសទាំង៣នាក់។ ឯក ឧត្តម សេង ទៀង មាន ប្រ សា សន៍ ពាំនាំនូវ ការ ផ្តាំ ផ្ញើរ សាក សួរ សុខ ទុក្ខ ដោយ សេច ក្តី នឹករលឹក យ៉ាង ជ្រាលជ្រៅ បំផុត ពី សម្តេច តេ ជោនិង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ដែលជា និច្ច កាល សម្តេច ទាំង ទ្វេ តែង តែ ផ្ញើ នូវការ នឹក រលឹក ចំពោះ ប្រ ជា ពល រដ្ឋ នៅ គ្រប់ ទីកន្លែង ទាំង អស់ ក្នុង ប្រទេស កម្ពុជា។ ឯក ឧត្តម ជំនួយការ ផ្ទាល់ មាន ប្រ សា សន៍ឲ្យ ដឹង ដែរ ថា ចាប់ តាំង ពី ឆ្នាំ ១៩៩៩ រហូត មក ដល់ បច្ចុ ប្បន្ន នេះ មាន គ្រួសារ ប្រសូត្រ ទារក ភ្លោះបី នាក់ ឫ បួន នាក់ ចំនួន ៣៤៩ គ្រួ សារ ហើយ បាន ទទួល អំ ណោយ ឧបត្ថម្ភ ដ៏ សប្ប រស ធម៌ ពី សម្តេច តេ ជោ និង សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ក្នុង ការ ជួយ ទំនុក បំរុងដល់ការ លំ បាក ខ្វះ ខាត ក្នុង ជីវភាព រស់ នៅ ប្រចាំ ថ្ងៃ ពិ សេស ការ ចិញ្ចឹម បីបាច់ទារក ភ្លោះ បី នាក់ ដែល ជា ចៅៗ របស់ សម្តេច ទាំង ទ្វេ នៅ ពេល ឆ្លង ទន្លេរួច។ ឯក ឧត្តម មាន ប្រសា សន៍បន្តថា ចំនួនគ្រួសារ ទារក ភ្លោះ បី នាក់ នេះ មាន ច្រើន ជាងនេះ ទៀត ដែល សម្តេច តេ ជោនិងសម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត បានឧប ត្ថម្ភ តាមរយៈ អ្នក តំ ណាង រាស្រ្ត និង ក្រុម ការ ងារ ចុះ ជួយប្រជា ពល រដ្ឋនៅតាម មូល ដ្ឋានភូមិ ឃុំ ស្រុក រាជ ធា នី ខេត្ត កាល ពី មុនឆ្នាំ ១៩៩៩ ។ ឯក ឧត្តម មាន ប្រ សា សន៍ បន្តថា ជំនួយ ឧបត្ថម្ភ ទាំង អស់ នេះ មិនមែនជា អំណោយ របស់ រាជរដ្ឋា ភិបាល អំណោយ របស់ កាក បាទ ក្រ ហម កម្ពុជា ឬអំ ណោយ របស់គណបក្ស ដែល បំរើឲ្យសកម្ម ភាព នយោ បាយ នោះទេ ផ្ទុយ ទៅវិញ អំណោយ ទាំង អស់ នេះ គឺ ជា អំណោយទាន កើតចេញ ពីទឹក ចិត្ត ជ្រះ ថ្លា ប្រកប ដោយ ការគិតគួរ ខ្ពស់ របស់ សម្តេច តេជោ និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ដែលបានឈ្វេង យល់ ពីការ លំបាក ពិតប្រាកដ ចំ ពោះ ប្រជាពលរដ្ឋ ដែល មាន ប្រសូត្រ ទារក ភ្លោះបីឬ បួន នាក់ពិត ប្រាកដ ។ នៅក្នុងពិធីប្រគលនិងទទួលអំណោយ នោះ ដែរ ឯកឧត្តមជំនួយការផ្ទាល់ ក៏បានក្រើន រំលឹក ដល់ប្រជា ពល រដ្ឋ ទាំងអស់ ពិសេសប្រជាពលរដ្ឋដែលមានបុត្រធិតាទើបឆ្លងទន្លេ សូមចូលរួមថែរក្សាសុខភាព រស់នៅ មានអនាម័យល្អ ពិសេសដោយសារតែរដូវនេះគឺជារដូវវស្សា ត្រូវឲ្យកូនៗគេងក្នុងមុងការពារជំងឺគ្រុនឈាម និង ជំងឺដទៃទៀត ដែលអាច កើតឡើងជាយថាហេតុមកលើក្រុមគ្រូសារជាទីស្រឡាញ់របស់ខ្លួន។ ឯក ឧត្តម មានប្រសា សន៍ បន្ត ថា នេះគឺជា គ្រូសារ កូន ភ្លោះ ទី៩ ក្នុងឆ្នាំ២០១៩ ដែល ទទួល បាន ថវិកា ឧបត្ថម្ភ ដែលជា គោល ការណ៍ ថ្មី របស់ សម្តេច តេជោ និង សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ចំនួន៥លាន ដែល ពីមុន ទទួល បាន ៤លាន រៀល ។ តំ ណាង មាតា បិតា កូន ភ្លោះ មាន ប្រសា សន៍ ថ្លែង នូវ ការ គោរពដឹង គុណ យ៉ាង ជ្រាល ជ្រៅបំផុត ជូន ចំពោះ សម្តេច តេ ជោ និង សម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ដែល បាន ផ្តល់ នូវអំណោយ ឧប ត្ថម្ភដ៏ សប្បរស ធម៌ដល់ គ្រួសារ របស់ ខ្លួន ដែល ជួប ប្រទះ នូវ ការ លំបាក ក្នុងការ ចិញ្ចឹម បី បាច់ កូន ភ្លោះបី នាក់ ក្នុងស្ថាន ភាព ដែលគ្រួសារ របស់ ខ្លួន មាន ជីវ ភាព រស់ នៅ ដ៏ លំបាក នេះ ។ សូមបញ្ជាក់ដែរថា ខេត្ត កែប ទើបតែមានគ្រូសារ កូនភ្លោះ បី ទើបតែមួយគ្រូសារប៉ុណ្ណោះ ដែលបានទទួលអំណោយ ឧបត្ថម្ភ នូវ សម្ភារះ និងថវិកា ពីសម្តេចទាំងទ្វេ ក្នុង ការជួយ សំរួលដល់ការលំបាកក្នុង ជីវភាពរស់នៅ។ នៅក្នុងពិធីនោះដែរ ឯកឧត្តមជំនួយការផ្ទាល់ និងលោកជំទាវ បានចែកនំ ប៉័ង ជូនដល់ប្រជាពលរដ្ឋដែលមានវត្តមាននៅក្នុងអង្គពិធីនោះផងដែរ។