អាជ្ញាធរខេត្តព្រះសីហនុកាយសំរាមដែលស្ទះកកនៅខាងក្រោមស្ពាន ដេីម្បី​បេីកមុខទឹកអោយហូរបានលឿន

វិទ្យុជាតិកម្ពុជា៖​


អាជ្ញាធរខេត្តព្រះសីហនុបាន ចាប់ដំណេីរការចុះកាយសំរាមដែលស្ទះកកនៅខាងក្រោមស្ពាន អិលវី និង​តំបន់លូរអាចយ៍មឹក​ ស្ថិតក្នុងភូមិ៤សង្កាត់០៤ក្រុងព្រះសី ហនុដើម្បីកុំអោយសំរាមស្ទះ ទឹកហូរមិនទាន់។
ការងារនេះ​ បានធ្វេីឡេីង
ព្រឹកថ្ងៃសៅរ៍ ទី ៣១ ខែ សីហា ឆ្នាំ២០១៩ខណៈឯកឧត្ដម គួច ចំរេីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញដឹកនាំ មន្ត្រីជំនាញជាច្រីនរូប ចុះពិនិត្យស្ថានភាពស្ពានមួយដែលនៅតំបន់លូរអាចយ៍មឹក និង ស្ពានអិលវី ភូមិ៤ សង្កាត់០៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
ក្រោយពីពិនិត្យជាក់ស្តែងរួចមក ក្រុមការងារបានចុះកាយសំរាមនៅខាងក្រោមស្ពាននេះ ដោយបានឃើញមានមែកឈេី ពូក០១​ និងគល់ឈើ០២​ ធំៗ​ បានគាបជាប់ បណ្តាលអោយស្ទះសំរាម ទឹកហូរមិនទាន់ ហេីយក្រុមការងារក៏កំពុងធ្វេីការកាយចេញជាបន្ត បន្ទាប់ដែរ៕