អាស៊ាននឹងដៃគូសន្ទនាប្រកាសរួមគ្នាជម្នៈគ្រប់ឧបសគ្គដើម្បីប្រយុទ្ធប្រឆំាងបញ្ហាគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖

អាស៊ាននឹងដៃគូសន្ទនាប្រកាសរួមគ្នាជម្នៈគ្រប់ឧបសគ្គដើម្បីប្រយុទ្ធប្រឆំាងបញ្ហាគ្រឿងញៀននៅក្នុងតំបន់ឲ្យកាន់មានប្រសិទ្ធភាពកាត់បន្ថយផលប៉ៈពាល់ដល់សង្គម។
ប្រជុំកិច្ចការគ្រឿងញៀនលើកទី៤០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ទៅដោយភាពជោគជ័យ ដោយប្រទេសក្នុងតំបន់អាស៊ាននិងដៃគូសន្ទនាបានឯកភាពរួមគ្នាបន្តដាក់ចេញនូវទិសដៅប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដល់ឬសគល់ ដើម្បីឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនអោយ អស់នៅក្នុងតំបន់។
ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា បណ្តាប្រទេសក្នុងតំបន់អាស៊ានរួមទំាងដៃគូសន្ទនា ចិន ជប៉ុន កូរ៉េ រុស្សី និងប្រទេសឥណ្ឌាបានពិនិត្យលទ្ធភាពគាំទ្រគ្នាទៅវិញទៅមកទាំងបច្ចេកទេសសម្ភារថវិកាសម្រាប់ធ្វើអោយប្រសើរឡើងដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបណ្តាប្រទេសអាស៊ានទាំងអស់ ព្រោះថាទាំងអាស៊ាន ចិន ជប៉ុន កូរ៉េ សុទ្ធតែជាប្រទេសដែលរងគ្រោះដោយសារក្រុមឧក្រឹដ្ឋជនធ្វើការដាំដុះ ផលិតក្នុងតំបន់ផលិតគ្រឿញៀនទាំងបីក្នុងពិភពលោក។
ឯកឧត្តមបានអៈអាងថា ភាគីពាក់ព័ន្ធបានប្តេជ្ញា ប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដល់ឬសគល់ព្រោះថាបញ្ហាគ្រឿងញៀនមានភាពប្រទាក់ក្រលាគ្នាទៅនឹងឧក្រឹដ្ឋជនឆ្លងដែន។ តាមរយយុទ្ធគឺកិច្ចសហការគ្នាក្នុងចែក រំលែកព៍ត៌មានឲ្យគ្នាទៅមកក្នុងការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែនដើម្បីលុបបំបាត់នូវបណ្តាញក្រុមឧក្រឹដ្ឋជនឆ្លងដែនខុសច្បាប់ដែលតែងតែធ្វើសកម្មភាពគំរាមដល់សន្តិសុខការអភិវឌ្ឍរបស់ប្រជាជននិងសហគមន៍ក្នុងតំបន់អាស៊ាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា ការរួមគ្នាប្រយុទ្ធប្រឆំាងបញ្ហាឧក្រឹដ្ឋកម្មគ្រឿងញៀនឲ្យដល់ឬគល់នេះ ដោយសារតែកិច្ចប្រជុំនៅតែចាត់ទុកសភាពការណ៍គ្រឿងញៀនពាក់ព័ន្ធនឹងការដាំដុះ ការផលិត ការចរាចរគ្រឿងញៀន នៅតែបន្តកើតមានហើយតំលៃគ្រឿងញៀនបានធ្លាក់ចុះយ៉ាងខ្លាំងចំណែកទីផ្សារប្រើប្រាស់គ្រឿងញៀន មិនមានការថមថយតំលៃដូចនៅកន្លែងផលិតទេ ។
ម្យ៉ាងវិញវិញទៀតក្រុមឧក្រឹដ្ឋជនគ្រឿងញៀន West African និងក្រុមឧក្រឹដ្ឋជនគ្រឿងញៀនដែលមានដើមកំណើតជនជាចិនដីគោក ដីកោះ នៅតែជាក្រុមឧក្រឹដ្ឋជនសកម្មក្នុងការចរាចរជូញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ាន៕