អង្គការយូនីស្កូគាំទ្រដំណើរការថែរក្សាសុខសន្តិភាពនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ហុក​ សុខរិន​៖

អង្គការយូនីស្កូប្រចាំកម្ពុជាគាំទ្រដំណើរការថែរក្សាសុខសន្តិភាពនៅកម្ពុជា ដែលធានា ឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយគ្មានការភ័យខ្លាច។
នាយកប្រតិបត្តិអង្គការយូរនីស្កូប្រចាំកម្ពុជាបានអៈអាងថា អង្គការនេះមានកិច្ចខិតខំប្រឹង ប្រែងយ៉ាងខ្លំាងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋនៅតែមានការចងចំាអំពីរបប ប្រល័យពូជសាសន៍ខ្មែរក្រហម ហើយរួមគ្នាទប់ស្កាត់កុំអោយរបបនេះវិលមកវិញដែលបំផ្លាញសុខសន្តិភាពនៅកម្ពុជា។
ថ្លែងក្នុងសន្និសីតអន្តរជាតិស្តីអំពី ប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ លោកសាដា អូម៉ា អាឡាម នាយកប្រតិបត្តិកអង្គការយូនីស្កូប្រចាំកម្ពុជាបានថ្លែងថា យូនីស្កូបានអនុវត្តគម្រោងមួយចំនួននៅកម្ពុជាដើម្បីសិក្សាអំពីប្រវត្តិប្រល័យពូជសាសន៍នៅកម្ពុជា ការចងចាំរបស់ប្រជាពលរដ្ឋ និងការស្វែងរកសន្តិភាពនៅកម្ពុជា ក្នុងគោលដៅអប់រំសង្គមពិសេសយុវជនសម័យថ្មីរួមគ្នាថែរក្សាសុខសន្តិភាព។
លោកបានបញ្ជាក់ថា ក្រុមយុវជនគួរតែសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅពីអំពីផលវិបាកនានាដែលកើតឡើងពីរបបប្រល័យពូជសាសន៍ ការកាប់សម្លាប់មនុស្ស និងការកៀបសង្កត់សិទ្ធិសេរីភាពជាដើម ក្នុងគោលដៅរួមគ្នាស្អប់និងប្រយុទ្ធប្រឆំាងមិនឲ្យរបបឃោឃៅនេះកើតឡើង វិញសារជាថ្មី។
លោក គីម ជីមីន តំណាងស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជាបានថ្លែងថា ដំណើរការ ថែរក្សាសុខសន្តិភាពនិងស្ថេរភាពនៅកម្ពុជានេះ គឺបានជួយអោយកម្ពុជាកាន់តែមានការអភិវឌ្ឍ និងមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ។ លោកបានបញ្ជាក់ថា ការរួមគ្នាថែរក្សាសុខ សន្តិភាពនិងការប្រយុទ្ធប្រឆំាងអំពើប្រល័យពូជសាសន៍គឺជារឿងសំខាន់សម្រាប់ប្រជាជនកម្ពុជា និងពិភពលោកទំាងមូល។
ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធមនិងវិចិត្រសិល្បៈបានឲ្យដឹងថា រាជរដ្ឋាភិបាលបានប្រឆំាងដាច់ខាតចំពោះបុគ្គលទំាងឡាយណាដែលចងមកបំភ្លេចបំផ្លាញសុខសន្តិភាព នៅកម្ពុជា ខណៈដែរសុខសន្តិភាពគឺបានមកដោយលំបាកណាស់ ដូច្នេះត្រូវតែរួមគ្នាថែរក្សាសុខ សន្តិភាពអោយបានគង់វង្សជាប្រយោជន៍សម្រាប់មនុស្សជាតិ។ ឯកឧត្តមបានថ្លែងថា ដើម្បី ឲ្យមនុស្សជាតិស្រលាញ់សន្តិសភាពហើយស្អប់ខ្ពើមអំពើប្រល័យពូជសាសន៍ សារៈមន្ទីរឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានខិតខំថែរក្សាការពារវត្ថុតំាងនិងឯកសារនានាសល់ពី សម័យប៉ុលពតអោយគង់វង្សហើយបង្កើនវិធានការទាក់ទាញយុវជនឲ្យចូលទស្សនាសារមន្ទីរនេះឲ្យបានកាន់តែច្រើនដើម្បីរំលឹកភាពចងចំាដល់ប្រជាពលរដ្ឋខ្មែរដោយរួមគ្នាទប់ស្កាត់កុំឲ្យរបបដ៏ឃោឃៅខ្មែរហមមួយនេះវិលចូលមកសង្គមកម្ពុជាសារជាថ្មី។
សូមបញ្ជាក់ថា របបប្រល័យពូជសាសន៍ប៉ុលពតបានសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងរង្គៀលរហូត ដល់ជាង៣លាននាក់៕