អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ក្រើន រំលឹកអោយប្រជាពលរដ្ឋរស់នៅតាមដងទន្លរមេគង្គ ត្រូវត្រៀមបង្ការគ្រោះបហន្តរាយ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ថ្នាក់ដឹកនាំនគរបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកប្រជាពលរដ្ឋ រស់នៅតាមដងទន្លរមេគង្គ ឱ្យត្រៀមបង្ការសព្វបែបយ៉ាងដើម្បីបញ្ចៀសគ្រោះបហន្តរាយផ្សេងៗកើតឡើងដោយយថាហេតុ ក្នុងពេលមានគ្រោះទឹកជំនន់ ព្រោះកម្ពស់ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់(៨ម៉ែត្រ២១) ហើយនៅតែ(២ មែត្រ.៤៩ )ទៀតនិងដល់កម្រិតប្រកាលឱ្យប្រុងប្រយ័ត្ន ។


លោកឧត្តមសេនីយ៍ត្រី ឌៀបចាន់ធី ស្នងការរងនគរបាលខេត្តស្ទឹងត្រែង ទទួលផ្នែកចរាចរណ៍ផ្លូវទឹក នៅថ្ងៃទី៣០សីហា បានលើកទឹកចិត្តឱ្យ មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលនិងអាជ្ញាធរឃុំសង្កាត់ត្រូវជួយផ្សព្វផ្សាយដាស់តឿនក្រើនរំលឹកប្រជាពលរដ្ឋឱ្យត្រៀមបង្ការជាមុន ចំពោះបងប្អូនណាដែលប្រើប្រាស់ទូកជាមធ្យោបាយ។ លោកថា៖នេះជាយន្តការត្រៀមបង្ការគ្រោះមហន្តរាយនៅរដូវវស្សាទឹកឡើងដូច្នេះបងប្អូនពិនិត្យមធ្យោបាយរបស់ខ្លួន ទូក -ម៉ាស៊ីន- ប្រេង -ក្តា- ច្រវា-ចែវ- ឧបករណ៍បង្ការសំរាប់សង្គ្រោះ និងឧបករណ៍ជាសញ្ញាជាដើម ងាយស្រួយកើតមានគ្រោះថ្នាក់ដោយប្រការណាមួយ កម្លាំងជំនាញជួយបានទាន់ពេលវេលា។

លោកសន សុ ឃិន ប្រជាពលរដ្ឋនៅភូមិស្មាកោះ ឃុំកោះស្រឡាយ ស្រុកសៀមបូកបានគាំទ្រចំពោះការក្រើនរំលឹកនេះ ព្រោះនៅខេត្តស្ទឹងត្រែងប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ច្រើនប្រើប្រាស់ទូកជាមធ្យោបាយ ក្នុងការប្រកបអាជីវកម្មចិញ្ចឹមជីវិតដូចជា- ការធ្វើនេសាទ-ការដឹកបន្លែបង្ការទៅកាន់ទីផ្សារនិងការធ្វើដំណើរឆ្លងកាត់ទន្លេទាក់ទងគ្នាពីភូមិមួយទៅភូមិមួយក៍មានដែរ។ លោកថា៖ប្រការទាំងនេះបងប្ទូនប្រជាពលរដ្ឋតែងតែប្រុងប្រយ័ត្នទាំងរដូវប្រាំងនិងរដូវវស្សាព្រោះពួកគាត់យល់ថាឧបទ្ទហេតុកើតឡើងមិនបានដឹងមុនទេ។

(សម្លេង)តែវាអត់មានខ្យល់ខ្ញុំចេះតែឆ្លងបើមានខ្យល់អត់ហ៊ានឆ្លងទេ ខ្លាចរលក រលកម្តងៗ ធំៗទៀត អញ្ចឹងខ្ញុំក៍សំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងស្រុកភូមិក៍ដោយ នៅខេត្តណាក៍ដោយដែលនៅតាមដងទន្លេមានការឆ្លងទន្លេ ឱ្យប្រុងប្រយ័ត្ន ។
លោកសាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានសាទរចំពោះការយល់ដឹងនេះ ព្រោះអាជ្ញាធរតែងបានណែនាំជារៀងរាល់ឆ្នាំ ឱ្យត្រៀមលក្ខណៈគ្រប់បែបយ៉ាងទាំងផ្នែកអនាម័យសុខភាពរស់នៅ ក៍ដូចជាការថែទាំកូនចៅសមាជិកក្នុងគ្រួសារ សត្វចិញ្ចឹមជាដើម នៅពេលមានទឹកជំនន់កើតឡើង។
សូមបញ្ជាក់ថា៖ក្នុងរយៈពេល៨ខែឆ្នាំ២០១៩ នៅខេត្តស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរ ណ៍ផ្លូវទឹកកើតឡើង២ករណី បណ្តាលឱ្យស្លាប់មនុស្ស២នាក់របួស៤នាក់នៅក្នុងស្រុកសៀមបូក មួយករណីនិងស្រុកថាឡាបរិវ៉ាត់មួយករណី៕