រាជរដ្ឋាភិបាលជំរុញឲ្យយុវជនជំនាន់ក្រោយស្វែងយល់អំពីប្រវត្តិសាស្ត្ររបបប្រល័យ ពូជសាសន៍

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ី កនិកា
MC៖ រាជរដ្ឋាភិបាលបានជំរុញឲ្យយុវជនជំនាន់ក្រោយស្វែងយល់អំពីប្រវត្តិសាស្ត្ររបបប្រល័យពូជសាសន៍ ដើម្បីយុវជនមានការចងចាំដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមហើយរួមគ្នាការពាររសុខសន្តិភាពអោយបានគង់វង្ស។
លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានមាន ប្រសាសន៍ឲ្យដឹងថា យុវជនជំនាន់ក្រោយដែលមានការយល់ដឹងនិងចងចាំអំពីប្រវត្តិសាស្ត្រ នៃរបបខ្មែរក្រហមគឺបានធ្វើឲ្យពួកគេបានដឹងពីផលវិបាកនិងទុក្ខវេទនារបស់ប្រជាពលរដ្ឋដែល ធ្លាក់ក្នុងរបបដ៏ឃោឃៅនេះ ហើយមិនធ្វើសកម្មភាពឬទង្វើបែបអាណាធិបតេយ្យណាមួយនាំឲ្យមានផលប៉ៈពាល់ដល់សង្គមខ្មែរជាតិ។
លោកបានបន្តទៀតថា ដើម្បីឲ្យយុវជនកាន់តែបានយល់ដឹងពីរបបខ្មែរក្រហមនេះ សារមន្ទីរឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានបង្កើតព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅក្នុងសារៈ មន្ទីរនេះដែលជាការទាក់ឲ្យយុវជនចាប់អារម្មណ៍ក្នុងការទៅទស្សនាស្វែងយល់ពីការធ្វើទុកបុក ម៉ិញរបស់របបខ្មែរក្រហមមកលើប្រជាជនខ្លួនឯង។
«សំឡេង យុវជនជាឆ្អឹងខ្នងសំខាន់យុវជនមានពីរសម្រាប់យុវជនដែលកើតក្នុងការឆ្លងកាត់សម័យខ្មែរក្រហមយុវជនដែលកើតក្រោយសម័យខ្មែរក្រហមតាមភាគរយក្នុងការស្រាវជ្រាវ ជាង៦៥ភាគរយនៃយុវជនដែលកើតក្រោយសម័យខ្មែរក្រហមបារម្ភខ្លាំងណាស់ទៅលើយុវជនយុវជនមានតែយុវជនទេជាឆ្អឹងខ្នងក្នុងការកសាងសង្គមជាតិមួយ សន្តិភាពនិងសង្គមមួយដែលមានការយល់គ្នាទៅវិញទៅមកនិងសង្គមមួយអត់មានអំពើហិង្សាតាមការសង្កេតផ្អែកទៅលើតួលេខដែលរកឃើញក្នុងការចូលមកទស្សនាសារៈមន្ទីរទួលស្លែងជាតំបន់ប្រវត្តិសាស្រ្តនៃមន្ទីរឃុំឃ្លាំងតែមួយគត់ កាលពីមុនអ្នកចង់ដឹងអំពីប្រវត្តិសាស្ត្រមួយនេះជាង៣ភាគរយទេប៉ុន្តែក្នុងមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាង១៨ភាគរយ»។
យុវជន ជា សុជាតិ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការយល់ដឹងរបស់យុវជន អំពីប្រវត្តិសាស្ត្រនៃរបបប្រល័យពូជសាសន៍បានធ្វើឲ្យយុវជនកាន់តែស្រលាញ់សន្តិភាព ចេះទប់ស្កាត់កុំឲ្យមានសង្គ្រាមកើតឡើង កុំឲ្យមានការវិនាសដល់សង្គមជាតិ។
សូមបញ្ជាក់ថា របបខ្មែរក្រហមត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំជានិច្ចពីទុក្ខវេទនា ហើយគ្មានប្រជាពលរដ្ឋណាម្នាក់អាចបំភ្លេចនូវរបបប្រល័យជីវិតប្រជាជនខ្មែរខ្លួនឯងយ៉ាងរង្គាលអស់ជាង៣លាននាក់នេះបានឡើយ៕