រាជរដ្ឋាភិបាលបើកបង្ហាញឲ្យដំណើរការប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោបំរើដល់វិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ លោក វ៉ែន សុវុទ្ធី

ភ្នំពេញ:រាជរដ្ឋាភិបាលបើកឲ្យដំណើរការប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ និងអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនៅកម្ពុជាកាន់តែរីកចំរើន។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈ​កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិបានមានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអុក្រឹតលេខ៨៨ចុះថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩ ស្តីពីការដាក់ឲ្យដំណើរការប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍ​ក្រុងបូកគោនេះ​​គឺមានចក្ខុវិស័យ​ឆ្នាំ២០៣៥និងការអភិវឌ្ឍវិស័យទេសចរណ៍ជួនប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នពាក់ព័ន្ឋគ្រប់លំដាប់​ថ្នាក់និងភាគីពាក់ព័ន្ឋ។


ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ និងអភិវឌ្ឍវិស័យទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នេះបានបញ្ជក់ថា សម្រាប់យុទ្ឋសាស្រ្តអភិវឌ្ឍ ក្រសួងបានរៀបចំបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងក្រុងបូកគោ ការកសាងហរដ្ឋារចនាសម្ព័នរូបវន្ត កំណត់ប្រភេទ​ដីកម្រិតការកសាងដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន កំណត់ប្រភេទដីសាងសង់លំនៅឋាន និងតំបន់​ដីធ្វើពាណិជ្ជកម្មដោយកំណត់នូវបទប្បញ្ញាត្តិការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបានបន្ថែមថា ចំណែកការអភិវឌ្ឍវិស័យសង្គមកិច្ចវិញគឺបានជួយបង្កើតនិងផ្តល់ឳកាសការងារជួនប្រជាពលរដ្ឋ ដើម្បីជួយកាត់បន្ថយភាពក្រីក្រនិងជួយជំរុញការធ្វើឲ្យប្រសើរឡើងក្នុងការអភិវឌ្ឍសហគមន៍។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍក្រុងបូកគោបានកំណត់យកទិសដៅ រៀបចំ និងអភិវឌ្ឍភ្នំបូកគោជាក្រុងឆ្លាតវៃ ទេសចរណ៍ប្រវិត្តសាស្រ្តបៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ សមុទ្រដ៏ពិសិដ្ឋគ្នានពីនៃព្រះរាជាណាចក្រកម្ពុជា៕