បណ្តាមេដឹកនាំការពារជាតិសហរដ្ឋអាមេរិកសម្តែងការខកចិត្ត ចំពោះជម្លោះរវាងកូរ៉េខាងត្បូង- ជប៉ុន  

AKP ភ្នំពេញ  ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ — បណ្តាមេដឹកនាំការពារជាតិកំពូលៗរបស់សហរដ្ឋអាមេរិក បានសម្តែងការ​ខកចិត្តកាល​ពីថ្ងៃពុធ ជុំវិញជម្លោះដែលកំពុងបន្ត រវាងកូរ៉េខាងត្បូង និងជប៉ុនដែលថ្មីៗនេះបាននាំឱ្យសេចក្តី​សម្រេចរបស់ក្រុង សេអ៊ូលក្នុងការបញ្ចប់កតិកាសញ្ញាចែករំលែកព័ត៌មានចារកម្មជាមួយតូក្យូ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅមន្ទីរបញ្ចកោណ រដ្ឋមន្រ្តីក្រសួងការពារជាតិ​សហរដ្ឋ អាមេរិកលោក Mark Esper និងប្រធានអគ្គសេនាធិការរួមលោកឧត្តមសេនីយ៍ Joe Dunford បាននិយាយថា ពួកគេជឿជាក់ថា វាជាផលប្រយោជន៍របស់ប្រទេសទាំងបី ដើម្បីធ្វើ​ការ​ងារជាមួយគ្នា។

ប៉ុន្តែនៅក្នុងការចាកចេញពីសេចក្តីថ្លែងការណ៍មុនពីមន្ទីរប៉ង់តាហ្គោន ឬក្រសួងការ​បរទេសអាម៉េរិកទាំងពីរបានបង្ហាញថា ពួកគេដឹកនាំទៅរកការខកចិត្តរបស់ពួកគេទាំង​សង​ខាង​មិនមែនត្រឹមតែកូរ៉េខាងត្បូងនោះទេ។

លោក Esperបាននិយាយថា ខ្ញុំនៅតែមានការខកចិត្តយ៉ាងខ្លាំងដែលភាគីទាំងពីរ បាន​ចូលរួមនៅក្នុងរឿងនេះដោយ​បន្ថែមថា​ លោកសង្ឃឹមថា កូរ៉េខាងត្បូង និងជប៉ុននឹងអាច​ដោះ​ស្រាយភាពខុសគ្នារបស់ពួក​គេ។

លោកបាននិយាយថា យើងមានការគំរាមកំហែងរួមដែលប្រឈម​មុខនឹងយើង គឺកូរ៉េ​ខាងជើង និងចិន ព្រមទាំងការគំរាមកំហែងធំៗផ្សេងទៀត។ ហើយយើងកាន់តែខ្លាំង​នៅពេល​យើងធ្វើការជាមួយគ្នា។

លោក ដុនហ្វត ( Dunford ) បាននិយាយថា លោកមិនបានឃើញផលប៉ះពាល់ណាមួយ​ដល់ប្រតិ-បត្តិការយោធា ពីការសម្រេចចិត្តរបស់ក្រុងសេអ៊ូលក្នុងការដកខ្លួនចេញពីកិច្ច​ព្រម​ព្រៀង​សន្តិសុខទូទៅនៃកិច្ចព្រមព្រៀងព័ត៌មានយោធានោះទេ។

លោកបាននិយាយថា ប៉ុន្តែខ្ញុំចែករំលែកការខកចិត្តរបស់លេខាក្នុងអ្វីដែលខ្ញុំ​គិតថា ​ជាការថយក្រោយនៅក្នុងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុន។ ខ្ញុំគិតថា នោះគឺជាទំនាក់​ទំនង​សំខាន់ណាស់។

ប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការសម្រេចចិត្តដកខ្លួនចេញពី GSOMIA កាលពី​សប្តាហ៍មុន ដោយលើកឡើងពីការបដិសេធរបស់ជប៉ុន ក្នុងការធ្វើកិច្ចចរចាស្តីពីការដោះ​ស្រាយ​ជម្លោះដាច់ដោយឡែកពីគ្នាស្តីពីពាណិជ្ជកម្ម និងប្រវត្តិសាស្ត្ររួមគ្នា៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)