មន្ត្រីរាជការ មកពីមន្ទីរផ្សេងគ្នាចំនួន៤១នាក់ទទួលបានការផ្សព្វផ្សាយច្បាប់ចរចរណ៍ផ្លូវគោក ពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង

វិទ្យុជាតិកម្ពុជា៖ដោយលោក ម៉ៅ សុខា ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៨ខែសីហាឆ្នាំ២១៩  ៖

លោកកែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងអោយដឹងថាមន្ត្រីរាជការចំនួន៤១នាក់នេះមកពីមន្ទីរព័តមានខេត្ត មន្ទីរឧស្សាហកម្មនិងសិប្បកម្ម មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍និងសាលាដំបូងខេត្តបាន ចូលរួមស្តាប់ការផ្សព្វផ្សាយច្បាប់ចរចរណ៍ផ្លូវគោកនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកាលពីថ្ងៃទី២៨ខែសីហានេះ។
កម្មវិធីផ្សព្វផ្សាយច្បាប់ចរចរណ៍ផ្លូវគោកនេះស្ថិតក្រោមអធិបតីភាពលោកអៀង វុធ អភិបាលរងខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍អនុគណះកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។
លោក ប្រធានមន្ទីរបន្តថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនេះធ្វើឡើងតាមការណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនស្តីពីការជំរុញការអប់រំផ្សព្ធផ្សាយលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកផ្អែកលើស្ថានភាពគ្រោះថ្មាក់ចាចរណ៍ដែលនៅតែបន្តកើតឡើងបណ្តាលអោយមានអ្នកស្លាប់ និងរបួសពិការ ខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនជារៀងរាល់ថ្ងៃគួរអោយព្រួយបារម្ភ។ លោកកែវ ពៅ បញ្ជាក់ថានេះជាវគ្គផ្សព្វផ្សាយលើកទី៣ហើយ កាលពីវគ្គលើកទី២មានមន្ត្រីរាជការចូលរួម៧០នាក់មកពី៥មន្ទីរ ហើយវគ្គទី២មានមន្ត្រីរាជការចូលរួម៥៤នាក់មកពីពីរមន្ទីរ វគ្គផ្សព្វផ្សាយនិមួយៗមានចែកឯកសារដូចជាសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកឯកសារសីលធ៍ម១០ចំណុចសំរាប់សុវត្ថិភាព ចរារចរណ៍និងឯកសារជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ នៅចំពោះមុខមន្ទីរនិងបើកវគ្គផ្សព្វផ្សាយនេះជាបន្តទៀត។
លោកអៀង វុធអភិបាលរងខេត្តបានមានប្រសាសន៍ថាវគ្គផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ដើម្បីអោយមន្ត្រីរាជការយកទៅអនុវត្តមុនគេធ្វើជាគំរូក្នុងការគោរពច្បាប់ចរចរណ៍ដើម្បីអោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន យកគំរូតាម ក្នុងការរួមគ្នាទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អោយមកនៅកំរិតទាបបំផុត។លោកអភិបាលរងខេត្តបានសំណូមពរដល់មន្ត្រីរាជការដែលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយនេះយកទៅផ្សព្វផ្សាយអប់រំបន្ត ដល់កូនចៅ ដល់មន្ត្រីក្រោមឱវាទ និងដល់មហាជន អោយពួកគេចូលរួមគោរពច្បាប់អោយបានគ្រប់ៗគ្នា៕