រដ្ឋបាលជលផលពង្រឹងសមត្ថភាពមន្ត្រីសហគមន៍ចំនួន៧១កាន់ក្នុងសហគមន៍ គោលដៅចំនួន២០នៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ៖ខេត្តស្ទឹងត្រែង

រដ្ឋបាលជលផលនិងអង្គការដៃគូបណ្តុះបណ្តាយមន្ត្រីសហគមន៍នេសាទចំនួន៧១នាក់នៅខេត្តស្ទឹងត្រែង ឱ្យធ្វើជាជនបង្គោលបន្តការផ្សព្វផ្សាយច្បាប់ជលផលនិងបង្កើនការអភិរក្សបន្ថែម ព្រោះមានប្រជាអ្នកនេសាទមួយចំនួនបានទៅផ្សព្វផ្សាយខុស ថារដូវបើកនេសាទនៅចុងខែនេះ។
ក្នុងវគ្គបណ្តុះបណ្តាលអ្នកនេសាទស្ពីពីការវិធានការការការពារសុវត្ថិភាពបរិស្ថាន ក្នុងវិស័យជលផល នៅសណ្ឋាគារអង្គមាសខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៨សីហានេះ លោកទំនីរ៉ូនាយខណ្ឌជលផលខេត្តបានបញ្ជាក់ថា៖នៅចន្លោះចាប់ពីថ្ងៃ២៨សីហា រហូតដល់ថ្ងៃទី៣០កញ្ញានៅជារដូវបិទនេសាទនៅឡើយទេ តែបងប្អូនប្រជាអ្នកនេសាទមួយចំនួនចេះតែនាំគ្នាធ្វើនេសាទទ្រុងទ្រាយធំនិងខ្លះទៀតប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅក្នុងរដូវនេះ។លោកបន្តថា៖ដើម្បីអនុវត្តដំណោះស្រាយល្អ សូមគ្រប់សមាជិកសហគមន៍ជួយផ្សព្វផ្សយច្បាប់ផងនិងអប់រំផងដើម្បីឱ្យប្រជាអ្នកនេសាទកាន់តែយល់ជ្រួតជ្រាប ហើយឈប់ប្រើប្រាស់ឧបករណ៍ឆក់ត្រីដែលធ្វើឱ្យហិនហោចធនធានមច្ឆជាតិ។
ជួយច្រើនជួយតិចប្រសើរជាងមិនជួយ បើមិនបានធ្វើអីគ្រាន់តែអប់រំណែនាំអ្នកណាដែលយើងសង្ស័យឬអប់រំណែនាំកូនក្មួយៗយើង ឱ្យបញ្ចប់ជាបន្ទាន់លើបទល្មើសឆក់ឬគប់គ្រាប់បែកអីជាដើម ផ្សព្វផ្សាយអប់រំណែនាំគាត់ជាលើកចុងក្រោយបើគាត់មិនស្តាប់ទេប្រយ័ត្នគេទៅចាប់ដល់ផ្ទះកុំបន្ទោសយើងនេះជាចំណែកមួយសម្រាប់បងប្អុនជួយនៅក្នុងភូមិរបស់យើង។
លោកឡាច ចន្នី ប្រធានសហគមន៍នេសាទមកពីភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូកខេត្តស្ទឹងត្រែង អះអាងថា៖ជារឿយៗ ប្រជាសហគមន៍នេសាទ បានសហការជាមួយក្រុមឆ្មាំ និងមន្ត្រីជលផលធ្វើល្បាតផង និងអប់រំណែនាំផង តែជនសង្ស័យមិនស្តាប់ព្រមទាំងមិនចូលរួមអនុវត្តនោះទេ ពួកគេច្រើនធ្វើអ្វីៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។
លោកប៊ុន ថុល ទីប្រឹក្សាកិច្ចការងារសុវត្ថិភាពនៃរដ្ឋបាលជលផលបានគាំទ្រចំពោះការខិតខំប្រឹងប្រែងកន្លងមកព្រោះបានរួមចំណែកផ្សព្វផ្សាយ ច្បាប់ជលផល-ទាំងការចុះល្បាត -ការអប់រំណែនាំ-ការឃ្លាំមើល-និងការចាត់វិធានការផ្សេងៗទៀត យើងបានបង្កើនការអភិរក្សធនធានមច្ឆជាតិឱ្យសម្បូរបែបឡើងវិញ។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលសហគមន៍នេសាទរដ្ឋបាលជលផលសហការជាមួយអង្គការដៃគូអនុវត្តបានជាង១០លើករួមមកហើយ ដើម្បីឱ្យពួកគាត់កាន់តែមានសមត្ថភាពទាំងការអភិរក្សធនធានមច្ឆជាតិ និងជួយការការពារសុវត្ថិភាពផ្នែកបរិស្ថានសង្គមផង៕