លោកត្រំាមិនយល់ព្រមចំពោះជំនួយរបស់ក្រុមប្រទេសហ្សី៧ដើម្បីពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូនទេ

អាមេរិក៖ តាមការឲ្យដឹងរបស់អ្នកនំាពាក្យរបស់រដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា មិនយល់ព្រមចូលរួមក្នុងការផ្តល់ជំនួយ ជាទឹកប្រាក់ចំនួន ២០លានដុល្លា  ដែលក្រុមប្រទេសហ្សី ៧ បានសន្យាថានឹងផ្តល់ ដើម្បីពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន ទេ ។

ប្រធានាធិបតីបារំាង បានប្រកាសកាលពីថ្ងៃចន្ទនេះថា  ក្រុមប្រទេសហ្សី ៧ បានយល់ព្រមផ្តល់កញ្ចប់ជំនួយ​ចំនួន ២០លានដុល្លា ដើម្បីពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន និងនិយាយថា សហរដ្ឋអាមេរិក នឹងចូលរួមផងដែរ  ទោះបីជាពេលនោះ  លោកដូណល់ត្រំាមិនបានចូលរួមប្រជុំស្តីពីបរិដ្ឋាន ជាមួយមេដឹកនំាផ្សេងទៀតក៏ដោយ ។

អ្នកនំាពាក្យរបស់រដ្ឋាភិបាលអាមេរិក បាននិយាយថា អាមេរិក មិនបានសន្យាថានឹងចូលរួមក្នុងការផ្តល់ជំនួយនោះ ទេ  ដោយលើកឡើងថា មកពីខ្វះការសម្របសម្រួលពីរដ្ឋាភិបាលប្រទេសប្រេស៊ីល ។​

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ  (២៩.០៨.១៩)