នាយទាហានរបស់ប្រទេសអ៊ីរ៉ង់និយាយថាប្រទេសអ៊ីរ៉ង់មានអាវុធអាចដាក់ទណ្ឌកម្មគូសត្រូវបាន

អ៊ីរ៉ង់៖ មន្ត្រីយោធាជាន់ខ្ពស់មួយរូបរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃពុធនេះថា  ប្រទេសគាត់ មានឧបករណ៍និង សមត្ថភាពការពារខ្លួនជាសម្ងាត់  ដែលអាចយកមកប្រើ ដើម្បីដក់ទណ្ឌកម្មគូសត្រូវបាន ។

ការសែតក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់បានស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់នោះ  ដែលបាននិយាយថា “ប្រទេសអ៊ីរ៉ង់មានឧបករណ៍ ដែលអាចដាក់ទណ្ឌកម្មលើសត្រូវនៅទៅឆ្ងាយបាន  បើសិនជាចំាបាច់” ។

មន្ត្រីយោធាជាន់ខ្ពស់នោះ  បានគូសបញ្ជាក់ទៀតថា ឧបករណ៍ដែលប្រទេសអ៊ីរ៉ង់មាន អាចធ្វើឲ្យប្រទេសជាសត្រូវរបស់ប្រទេសអ៊ីរ៉ង់ភ័យដល់ស្លាប់ ។​

អត្ថបទ ឆាយ វីកាល

ប្រភព អឹមអេសអិន  (២៩.០៨.១៩)