អាកាសយានដ្ឋានក្រុងមុយនីចប្រទេសអាល្លឺម៉ង់ផ្អាកការហោះហើរមួយរយៈខ្លីដោយសារបុរសម្នាក់

អាល្លឺម៉ង់៖ បុរសម្នាក់បានធ្វើឲ្យអាកាសយានដ្ឋានមុយនីច ក្នុងប្រទេសអាល្លឺម៉ង់ ប្រកាសអាសន្ន  កាលពីថ្ងៃអង្គារ  នៅពេលបុរសនោះ  ច្រឡំដើរចូលច្រកទ្វារហាមឃាត់ ក្នុងអាកាសយានដ្ឋាន ​។

បុរស ដែលបង្កឲ្យមានការផ្អាកការហោះហើរចំនួន ២០០ នោះ គឺគាត់បានវិលត្រឡប់ពីដំណើរកំសាន្ត ក្នុងប្រទេសថែដើម្បីទៅកាន់ប្រទេសអេស្បាញរបស់គាត់វិញហើយ បានច្រឡំចូលតាមច្រកហាមឃាត់  បង្កឲ្យមានការបន្លឺសញ្ញាអាសន្ន  បង្ខំឲ្យអាកាសយានដ្ឋានផ្អាកការហោះហើរ ជិត​៤ ម៉ោង  ធ្វើឲ្យអ្នកដំណើរជាង ៥.០០០  នាក់ត្រូវខកខានការហោះហើរ ។

ប៉ូលីស បានឃាត់ខ្លួនបុរសនោះ ដើម្បីសួរចម្លើយ តែមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុរសនោះទេ   ។

អត្ថបទ ឆាយ វីកាល

ប្រភព អឹមអេសអិន (២៩.០៨.១៩)