គិតត្រឹមខែកក្កដាឆ្នាំ២០១៩ វិស័យសំណង់ទទួលបានទុនវិនិយោគជាង ១ ១៧៣លានដុល្លារ

វិទ្យុជាតិកម្ពុជា វ៉ែន សុវុទ្ឋី

ភ្នំពេញ៖ ក្រសួងដែនដែនដីបានបង្ហាញឲ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០១៩ វិស័យសំណង់នៅកម្ពុជាទទួលបានទុន​វិនិយោគជាង១ ១៧៣លានដុល្លារ ដែលធ្វើឲ្យវិស័យនេះកាន់តែខ្លំាងក្លាដើម្បី ជួយរក្សាកំណើនសេដ្ឋកិច្ចជាតិ។

ក្រសួងដែនដីបានបង្ហាញរបាយការណ៍ដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០១៩នេះ
វិស័យសំណង់នៅកម្ពុជាមានគម្រោងសរុប ចំនួន៥២៥គម្រោងដែលគិតជាទឹកប្រាក់មានទុនវិនិយោគចំនួន១ ១៧៣ ៧០៣ ៨៧៣ លានដុល្លារ។
របាយការណ៍បូកសរុបការងារប្រចាំខែកក្កដាឆ្នាំ២០១៩និងទិសដៅបន្តរបស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានអៈអាងថា បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែកក្កដាឆ្នាំ២០១៨វិស័យមានគម្រោងត្រឹមតែ៣៣០គម្រោងប៉ុណ្ណោះ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាង ៨៤៣លានដុល្លារមានការកើនឡើងជាង៣៩ភាគរយ។
ក្រសួងបានបញ្ជាក់ថា សំណង់ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួង មានចំនួនសរុបចំនួន៤៤គម្រោងដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង១០៤៤លានដុល្លារ ខណៈកាលពីឆ្នាំ២០១៨មានចំនួនតែ ៤១គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៨០៦ លានដុល្លារ គឺមានការកើនឡើងជាង ២៩ភាគរយ។
រីឯសំណង់ស្ថិតក្រោមសម្ថតកិច្ចរដ្ឋបាលរាជធានី ខេត្តវិញ មានចំនួនសរុបចំនួន៤៨១ គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណជាង១២៩លានដុល្លារ ខណៈកាលពីឆ្នាំ២០១៨មានចំនួន២៨៩គម្រោង មានទុនវិនិយោគប្រមាណជាង ៣៦ដុល្លារ គឺមានការកើនឡើងជាង២៥១ភាគរយ។
របាយការណ៍បានបង្ហាញទៀតថា សម្រាប់វិស័យសំណង់អាគារ សំណង់លំនៅដ្ឋាននៅទូទំាងប្រទេសគិតត្រឹមខែកក្កដានេះមានចំនួនសរុប៤៣៨គម្រោង ដែលមានទុនវិយោគ ជាង៤៧៣ ដុល្លារ ស្មើនិង ៨០១ខ្នង
សូមបញ្ជាក់ថា គម្រោងអគាខ្ពស់ៗចាប់ពីកម្ពស់៥ជាន់ឡើងនៅទូទាំងប្រទេសក្នុងខែកក្កដា ឆ្នាំ២០១៩ មាននចំនួន៦៩អាគារ ក្នុងនោះកម្ពស់ចាប់ពី៥ជាន់ ទៅដល់កម្ពស់៩ជាន់មាន៣៤អគារ ពីកម្ពស់១០ជាន់ទៅ កម្ពស់១៩ជាន់មានចំនួន២៤អគារ ពីកម្ពស់៣០ជាន់ទៅ ៣៩ជាន់មានចំនួន៧អគារពីកម្ពស់៤០ជាន់ឡើងទៅ មានចំនួន១អគារ។
ដោយឡែកសម្រាប់ខេត្តព្រះសីហនុមានគម្រោងអគាខ្ពស់ៗចាប់ពីកម្ពស់៥ជាន់ឡើងទៅក្នុងខែ កក្កដាឆ្នាំ២០១៩មានចំនួន៤៣អគារ៕