ប្រទេសចិននិយាយថាក្រុងហុងកុងកំពុងជួបវិបត្តិយ៉ាងអាក្រក់បំផុតចាប់តំាងពីឆ្នំា១៩៩៧

ហុងកុង៖ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសចិន លោក វ៉ាង យី  បានថ្លែងទៅកាន់ក្រុមធុរជនក្រុងហុងកុង នៅថ្ងៃអង្គារ៍នេះ ថា អាជ្ញាធរក្រុងហុងកុង ត្រូវតែទទួលបានការគំាទ្របន្ថែមទៀត ដើម្បីបញ្ចប់អំពើហឹង្សា  ដែលកំពុងតែឈានទៅរកវិបត្តិដ៏អាក្រក់បំផុត បន្ទាប់ពីក្រុងហុងកុងត្រូវបានប្រគល់ទៅឲ្យប្រទេសចិនវិញ នៅក្នុងឆ្នំា ១៩៩៧ ។

លោករដ្ឋមន្រ្តីការបរទេសរបស់ប្រទេសចិន បាននិយាយនៅក្នុងទីក្រុងប៉េកំាង ថា ទោះជាក្រុងហុងកុងកំពុងតែជួបបញ្ហា ក៏ដោយ  ក៏អាជ្ញាធរក្រុងហុងកុងនៅតែអាចជំនះការលំបាកទំាងឡាយ  ដោយមានការគំាទ្រ ពីរដ្ឋាភិបាល និងពលរដ្ឋក្នុងទីក្រុងហុងកុង ។

លោករដ្ឋមន្រ្តីការបរទេសរបស់ប្រទេសចិន ក៏បាននិយាយទៀតថា ក្រុមធុរជន ត្រូវតែដើរតួនាទីជាវិជ្ជមាន ដោយការជួយគំាទ្រយុវជនឲ្យចូលរួមនៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ក្រុងហុងកុង ។​

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ  (២៨.០៨.១៩)