រដ្ឋាភិបាលរបស់ប្រទេសជប៉ុនចេញសារព្រមានប្រកាសស្ថានភាពមានអាសន្នបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លំាង

ជប៉ុន៖ ស្ថាប័នឧតុនិយមរបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារ បានចេញសារព្រមានប្រកាសស្ថានភាពមានអាសន្ន ដល់ពលរដ្ឋដែលរស់នៅលើកោះគីយូរស៊ូ ភាគខាងត្បូងប្រទេស  ដែលកំពុងតែមានភ្លៀងធ្លាក់ជោកជំា  បង្កឲ្យមានការបាក់ដី  ទឹកជំនន់ និងគ្រោះថ្នាក់ផ្សេង ៗ  ទៀត ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន បានរាយការណ៍ថា មានតំបន់មួយចំនួន នៅលើកោះនោះ មានភ្លៀងធ្លាក់រហូតដល់កម្រិតកម្ពស់ ជាង ១០០ មីល្លីម៉ែត្រ ក្នុងមួយម៉ោង ។

ស្ថាប័នឧតុនិយមរបស់ប្រទេសជប៉ុន  បាននិយាយទៀតថា តំបន់មួយចំនួនទៀតស្ថិតនៅភាគខាងត្បូងកោះគីយូរស៊ូ ត្រូវបានប្រកាសអាសន្ន ដោយសារកម្រិតទឹកភ្លៀង ឡើងខ្ពស់ ខ្លំាង ។​

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ  (២៨.០៨.១៩)