ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមសាងសង់រដ្ឋធានីថ្មីនៅឆ្នាំក្រោយ

ឥណ្ឌូណេស៊ី៖ ការសាងសង់រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីនៅខាងកើតកោះកាលីម៉ាន់តាន់ដែលជាខេត្តមួយនៅភាគកណ្តាលនៃប្រទេសនឹងចាប់ផ្តើមនៅឆ្នាំក្រោយនេះ។

​សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូវីដូដូបានបង្ហាញយ៉ាងច្បាស់នូវទីតាំងថ្មីរបស់រដ្ឋធានីដែលនៅជិតទីក្រុងជាប់ឆ្នេរពីរដោយមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនធ្យូងថ្មនិងប្រេង។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនិងការងារសាធារណៈឥណ្ឌូណេស៊ីបាននិយាយថាការកសាងរដ្ឋធានីថ្មីនេះនឹងត្រូវអនុវត្តជាបីដំណាក់កាល។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៨.០៨.១៩)