យ៉ាងហោចណាស់ ៣៧ នាក់សម្លាប់ និង២០០នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នា រវាងពួកកុលសម្ព័ន្ធនៅស៊ូដង់ខាងកើតរបស់ប្រទេសស៊ូដង់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សសរុប ៣៧ នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ រងរបួសដោយសារការប៉ះទង្គិចគ្នាយ៉ាងហិង្សា រវាងពួកកុលសម្ព័ន្ធនៅភាគខាងកើត​ប្រទេសស៊ូដង់។

តាមវេជ្ជសាស្ត្រដែលដកស្រង់ដោយ Sudan Tribune បានឱ្យដឹងថា​ ការប៉ះទង្គិចគ្នា​រវាង​កុលសម្ព័ន្ធ Bani Amer និងNuba បានផ្ទុះឡើងនៅកំពង់ផែស៊ូដង់ របស់ប្រទេស​ស៊ូដង់​កាលពីថ្ងៃព្រហស្បតិ៍។ មូលហេតុនៃការប៉ះ​ទង្គិចគ្នាត្រូវបានបង្កឡើងនោះនៅមិនទាន់ដឹង​នៅ​ឡើយ​ទេ។

ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា អ្នករងរបួសទាំងនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ក្បែរនោះ។ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប៉ះទង្គិចគ្នានៃក្រុមប្រឹក្សារដ្ឋអធិបតេយ្យដែល​ទើបបង្កើត​ថ្មីរបស់ស៊ូដង់បានប្រកាសអាសន្ននៅក្នុងរដ្ឋសមុទ្រក្រហម និងអភិបាលរដ្ឋដែលបានបណ្តេញ​ចេញ​ ក៏ដូចជា​ប្រធានផ្នែកសន្តិសុខរបស់រដ្ឋ ពីការបរាជ័យក្នុងការដោះស្រាយជម្លោះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លើសពីនេះទៀត ក្រុមប្រឹក្សាបានបញ្ជាឱ្យមានការស៊ើបអង្កេតលើអំពើហិង្សា​ដោយ​និយាយថា អ្នកដែលទទួលខុសត្រូវចំពោះការប៉ះទង្គិចនឹងត្រូវទទួលទណ្ឌកម្ម ហើយជនរង​គ្រោះនឹងត្រូវបានផ្តល់សំណង។

ក្រុមប្រឆាំងបានធ្វើការតវ៉ាជាបន្តបន្ទាប់ នៅក្នុងប្រទេសស៊ូដង់ ដើម្បីទាមទារឱ្យយោធា​ដែល​កាន់អំណាចផ្តល់អំណាចដល់អាជ្ញាធរស៊ីវិល។ ការប្រមូលផ្តុំគ្នាជាទ្រង់ទ្រាយធំ បាន​បណ្តាល​ឱ្យមានរដ្ឋប្រហារមួយដែលបានឃើញ​អតីតប្រធានាធិបតីលោក Omar Bashir ត្រូវ​បាន​​ផ្តួល​រំលំ និងដាក់គុក។

ក្រុមប្រឹក្សាយោធា​បណ្តោះ​អាសន្ន (TMC) បានកាន់កាប់ នឹងបានសន្យាថា នឹងរៀបចំ​ការបោះឆ្នោតប្រធានាធិបតីថ្មីក្នុងរយៈពេលពីរឆ្នាំទៀត ប៉ុន្តែក្រុមអ្នកតវ៉ាទទូចឱ្យមានការផ្លាស់​ប្តូរអំណាចភ្លាមៗ។ នយោបាយបានឈានដល់ការស្លាប់កាលពីខែមិថុនា ​បន្ទាប់ពីយោធាបាន​បំបែកក្រុមបាតុករអង្គុយនៅក្នុងទីក្រុងខាទុំ ដោយហិង្សា ដោយបានសម្លាប់ជនស៊ីវិលរាប់​សិប​នាក់៕

(ប្រភពSputnik: បកប្រែដោយលោក មាស សំអុល)