អង់គ្លេសសន្យាផ្តល់ប្រាក់ចំនួន ១០ លានផោនដើម្បីជួយស្រោចស្រង់ព្រៃអាម៉ាហ្សូន

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖


លោក Boris Johnson (បូរីស ចនសុន)នាយករដ្ឋមន្រ្តីអង់គ្លេសកាលពីថ្ងៃច័ន្ទ បានសន្យាផ្តល់ប្រាក់ ១០ លានអឺរ៉ូ (១២,៣ លានដុល្លារអាមេរិក) ដើម្បីជួយស្តារព្រៃអាម៉ាហ្សូនដែលត្រូវបានបំផ្លាញដោយអគ្គិភ័យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃចន្ទទី២៦ខែសីហា ឆ្នាំ២០១៩។
រដ្ឋាភិបាលអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅឯកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំងថា ជំនួយខាងលើនឹងត្រូវបានប្រើប្រាស់ជាបន្ទាន់ដើម្បីជួយ សង្រ្គោះព្រៃអាម៉ាហ្សូន ព្រមទាំងតំបន់ដែលរងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃនេះផងដែរ។
សូមជម្រាបថា ព្រៃអាម៉ាហ្សូនត្រូវបានគេចាត់ទុកថាជាសួតនៃផែនដីព្រោះថាព្រៃត្រូពិចអាម៉ាហ្សូនមួយនេះផលិតបានអុកស៊ីសែនច្រើនជាង២០% នៃពិភពលោកទាំងមូល៕